ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជិត ៣០០នាក់ ថែមទាំងកម្ទេចសម្ភារយោធាអាមេរិក និងអឺរ៉ុបយ៉ាងធំសម្បើម
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី៨ខែឧសភាថា សម្ភារៈយោធាអាមេរិក និងអឺរ៉ុបក្នុងចំនួនយ៉ាងធំសម្បើម ត្រូវបានបំផ្លាញក្នុងការវាយប្រហារអាកាសរបស់រុស្ស៊ីនៅតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា “នៅទីតាំងជុំវិញស្ថានីយ៍រថភ្លើង Bogodukhov ក្នុងតំបន់ Kharkov, ឃ្លាំងដ៏ធំដែលទីក្រុង កៀវ ស្តុកសម្ភារយោធាទទួលបានពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត ត្រូវបានកម្ទេចចោល”។
លោកបន្ថែមថា ជាលទ្ធផលនៃការវាយប្រហារអាកាស “អ្នកជាតិនិយមអ៊ុយក្រែនរហូតដល់ទៅ២៨០នាក់ ព្រមទាំងអាវុធ និងឧបករណ៍យោធាចំនួន ៤៨ ត្រូវបានបំផ្លាញ”។

លោក Konasheknov ក៏បានគូសបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន ១៨ រួមទាំងប៉ុស្តិ៍បញ្ជាការពីរកន្លែងនៅក្នុងស្រុក Skovorodnikovo នៃតំបន់ Kharkov ក៏ដូចជាឃ្លាំងរំសេវ និងដេប៉ូប្រេងឥន្ធនៈចំនួន៣នៅក្នុងតំបន់ Odessa ផងដែរ ត្រូវបានកម្ទេចដោយយន្តហោះចម្បាំងរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងមូស្គូបានព្រមានថា ការផ្គត់ផ្គង់សព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដល់ទីក្រុងកៀវ កំពុងធ្វើឲ្យជម្លោះអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ជួយអ៊ុយក្រែនច្រើនទៅៗ អង់គ្លេស ឈានដល់ការបញ្ចេញខ្ទង់ចំណាយយោធាខ្ពស់បំផុត ដល់ថ្នាក់ដកលុយពីទុនបម្រុង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


