Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតរុស្ស៊ី ជួបហេតុការណ៍មិននឹកស្មាន នៅទីបញ្ចុះសព ប៉ូឡូញ (មានវីដេអូ)

បានផុស

នៅ

បាតុករ​នៅប្រទេស​ប៉ូឡូញ ​បានជះថ្នាំ​ពណ៌​ក្រហម ដាក់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​​​ ជា​ការ​តវ៉ា​ប្រឆាំង​នឹង​សង្រ្គាម​នៅ​អ៊ុយក្រែន។

ឧប្បត្តិហេតុកាលពីថ្ងៃចន្ទទី០៩ខែឧសភា បានកើតឡើងនៅឯទីបញ្ចុះសព Warsaw ដែលឧទ្ទិសដល់ទាហានក្រហម ស្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

This image has an empty alt attribute; its file name is fac78e74-1283-4ebb-a6c0-2aaccb79668d-medium16x9_AP22129416063913.jpg

ឯកអគ្គរដ្ឋទូត Sergey Andreev បានទៅដល់ទីបញ្ចុះសពទាហានសូវៀត ដើម្បីដាក់កម្រងផ្កានៅទិវាជ័យជម្នះ ដែលជាការកត់សម្គាល់ បរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់កាលពី ៧៧ ឆ្នាំមុន។

នៅពេលគាត់ទៅដល់ទីនោះក្នុងរដ្ឋធានីប៉ូឡូញ លោក Andreev ជួបប្រទះសកម្មជនរាប់រយនាក់ដែលប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

This image has an empty alt attribute; its file name is h_57666061.jpg

វីដេអូ បានបង្ហាញពីថ្នាំលាបពណ៌ក្រហម ត្រូវបានគេជះពីខាងក្រោយលោក Andreev មុនពេលអ្នកតវ៉ាម្នាក់ដែលឈរក្បែរគាត់ ជះថ្នាំលាបបន្ថែមទៀតលើមុខរបស់គាត់។

បាតុករ ​បាន​រារាំង​ឯកអគ្គរដ្ឋទូត និង​អ្នក​ដទៃ​ទៀត ​មិនឲ្យ​ដាក់កម្រង​ផ្កា​នៅ​ទីបញ្ចុះសពនោះទេ។

This image has an empty alt attribute; its file name is h_57666070.jpg

ក្រុមបាតុករបានកាន់ទង់ជាតិអ៊ុយក្រែន ហើយស្រែកថា “ហ្វាស៊ីស” និង “ឃាតក” ខណៈ អ្នកខ្លះស្លៀកពាក់ស លាបពណ៌ក្រហម ដែលជានិមិត្តរូបនៃជនរងគ្រោះអ៊ុយក្រែន ក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ ដើម្បីជួយឯកអគ្គរដ្ឋទូត និងសមាជិកដទៃទៀតនៃគណៈប្រតិភូរបស់គាត់ ឲ្យគេចខ្លួន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក ថាឲ្យ ពូទីន ចំៗ ក្រោយថ្លែងសុន្ទរកថាទិវាជ័យជម្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម