ព័ត៌មានអន្ដរជាតិ
អាមេរិក ថាឲ្យ ពូទីន ចំៗ ក្រោយថ្លែងសុន្ទរកថាទិវាជ័យជម្នះ (មានវីដេអូ)
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរិះគន់ការអះអាងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលថា សង្រ្គាមរបស់គាត់លើអ៊ុយក្រែនគឺជា “ការការពារ”។ លោក ពូទីន បានលើកឡើងបែបនេះ នៅពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ លើពួកណាស៊ីអាល្លឺម៉ង់។
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានចោទប្រកាន់លោក ពូទីន ថា “បំភ្លៃប្រវត្តិសាស្ត្រ” នៅក្នុងសុន្ទរកថារបស់គាត់ ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា វាជារឿងមិនសមហេតុផលទាល់តែសោះ ដែលមេដឹកនាំរុស្ស៊ីនិយាយថា ប្រតិបត្តិការរបស់គាត់នៅអ៊ុយក្រែន មិនមែនជាការវាយប្រហារលុកលុយនោះទេ។
ទន្ទឹមនោះដែរ សមភាគីរបស់គាត់នៅមន្ទីរបញ្ចកោណ បានស្តីបន្ទោសការចោទប្រកាន់របស់រដ្ឋាភិបាលរុស្ស៊ីដែលថា រដ្ឋាភិបាលអ៊ុយក្រែនគ្រប់គ្រងដោយពួកណាស៊ី។
លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី០៩ខែឧសភាថា “អ្នកដឹងទេថា អ្នកណានៅអ៊ុយក្រែន? ជនជាតិអ៊ុយក្រែន មិនមែនជាពួកណាស៊ីទេ”។
រឿងនេះកើតឡើងនៅពេលលោកពូទីន ព្យាយាមបង្ហាញសង្រ្គាមបង្ហូរឈាមរបស់គាត់នៅក្នុងពន្លឺវិជ្ជមាន អំឡុងពេលប្រារព្ធទិវាជ័យជម្នះរបស់វិមានក្រឹមឡាំង នៅទីលានក្រហម។
លោក ពូទីន ថ្លែងថា “អ្នកកំពុងតស៊ូដើម្បីមាតុភូមិ ដើម្បីអនាគតរបស់ខ្លួន ដូច្នេះកុំឲ្យនរណាម្នាក់ភ្លេចមេរៀននៃសង្គ្រាមលោកលើកទីពីរឲ្យសោះ។ គ្មានកន្លែងណាក្នុងលោកនេះ សម្រាប់អ្នកព្យួរក អ្នកប្រហារជីវិត និងពួកណាស៊ីទេ”។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកពូទីន ក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងការបរទេស លោក Price និយាយថា “វាជាឱកាសមួយសម្រាប់ពួកយើងដើម្បីដឹងច្បាស់អំពីការពិត។ ផ្ទុយពីអ្វីដែលយើងបានឮនៅថ្ងៃនេះក្នុងទីក្រុងមូស្គូ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាសង្រ្គាមជ្រើសរើសដ៏ឃោរឃៅ។ វាមិនមានការរំខាន វាមិនសមហេតុផល វាត្រូវបានគិតទុកជាមុន ហើយវាបាននាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស នៅទូទាំងប្រទេសអ៊ុយក្រែន”។
ជាថ្មីម្តងទៀត លោក Price បានចោទប្រកាន់រុស្ស៊ី អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន រួមទាំងការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះ លើសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់ទីក្រុងមូស្គូផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សហរដ្ឋ អាមេរិក អនុម័តច្បាប់ កម្មវិធី អាវុធសម័យ សង្រ្គាម លោក លើក ទី ២ ដើម្បីជួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


