ព័ត៌មានអន្ដរជាតិ
នយោបាយអតិផរណាគឺជាបញ្ញាប្រឈមចម្បងរបស់លោក ចូ បៃដិន
ជាមួយនឹងតម្លៃកំពុងកើនឡើងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ឈ្នួល និងឈឺចាប់ដល់គ្រួសារអាមេរិក លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានលើកឡើងកាលពីថ្ងៃអង្គារ៍ ទី១០ ខែឧសភាថា អតិផរណាគឺជាអាទិភាពចម្បងរបស់លោក ប៉ុន្តែលោកប្រហែលជាមានឧបករណ៍មានកំណត់ដើម្បីដោះស្រាយបញ្ហា។
លោក បៃដិន ដែលកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានវាយប្រហារដោយអតិផរណាខ្ពស់បំផុតក្នុងរយៈពេល៤ទសវត្សរ៍នេះបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងរបស់លោកដើម្បីប្រយុទ្ធនឹងតម្លៃកំពុងកើនឡើង ខណៈទិដ្ឋភាពផ្ទុយស្រឡះទៅនឹងគោលនយោបាយដែលបានស្នើឡើងដោយគូប្រជែងគឺគណបក្សសាធារណៈ។

«ខ្ញុំចង់ឲ្យពលរដ្ឋអាមេរិកគ្រប់រូបដឹងថា ខ្ញុំកំពុងយកចិត្តទុកដាក់លើរឿងអតិផរណាខ្លាំងណាស់ ហើយវាជាអាទិភាពក្នុងស្រុកចម្បងរបស់ខ្ញុំ»។ លោក ចូ បៃដិន មានប្រសាសន៍នៅសេតវិមាន និងបន្ថែមថា «ខ្ញុំដឹងថា ក្រុមគ្រួសារទាំងអស់ទូទាំងអាមេរិកកំពុងរងការឈឺចាប់ដោយសារអតិផរណា»។
ជុំវិញអតិផរណាកើនឡើងខ្ពស់បំផុត លោកប្រធានាធិបតីអាមេរិករូបនេះបានបន្ទោសលើសង្គ្រាមនៅអ៊ុយក្រែនដែលយប្រហារដោយប្រទេសរុស្ស៊ី។ ការវាយប្រហារដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈបណ្តាលឲ្យតម្លៃប្រេងឡើងខ្ពស់ ហើយបន្ទាប់មកតម្លៃម្ហូបអាហារក៏ឡើងដែរ។
លោក បៃដិន ថ្លែងថា ៖«ខ្ញុំដឹងថា អ្នកខកចិត្ត… ជឿខ្ញុំចុះ ខ្ញុំយល់ពីការខកចិត្ត»។
និយាយអំពីរបៀបវារៈរបស់គណបក្សសាធារណៈ លោក បៃដិន បានលើកឡើងថា ពួកគេបានធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យយឹតនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។
លោក ចូ បៃដិន បានធានាដល់ប្រជាជនអាមេរិកថា ទុនបម្រុងសហព័ន្ធកំពុងធ្វើសកម្មភាពដើម្បីកាត់បន្ថយសម្ពាធអតិផរណា ដែលលោកហៅថា «បញ្ហាប្រឈមកំពូលដល់សេដ្ឋកិច្ច»។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការកើនឡើងខ្ពស់បំផុតនៅក្នុងអត្រាការប្រាក់កម្ចីគិតចាប់តាំងពីឆ្នាំ២០០០មក ដែលជាការកើនឡើងលើកទីពីរចាប់តាំងពីខែមីនា ខណៈខ្លួនបានចាត់វិធានការដើម្បីទម្លាក់វិញឲ្យបានឆាប់។
ថ្លែងពីទិដ្ឋភាពនយោបាយដ៏រសើបនៃអតិផរណា លោក បៃដិន បានលើកឡើងថា លោកបានកំពុងពិចារណាលើកពន្ធពាណិជ្ជកម្មដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ លើប្រទេសចិន។
លោកប្រាប់ថា ៖«យើងខ្ញុំកំពុងពិភាក្សាឥឡូវនេះ។ មិនទាន់មានការសម្រេចចិត្តទេ»។
លោក ចូ បៃដិន ស្ថិតក្រោមសម្ពាធមួយចំនួនដើម្បីដកពន្ធនៅក្នុងការប្រឹងប្រែងដើម្បីកាត់បន្ថយអតិផរណាកំពុងកើនឡើងដោយធ្វើឲ្យការនាំចូលរបស់អាមេរិកមានតម្លៃថោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


