ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង យកអំបិលរាប់ពាន់តោនផលិតថ្នាំសម្លាប់មេរោគ
អាជ្ញាធរកូរ៉េខាងជើងបាននិយាយថា អំបិលរាប់ពាន់តោនត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់រដ្ឋធានីព្យុងយ៉ាងដើម្បីពន្លឿនការផលិតថ្នាំសម្លាប់មេរោគ ។
ការបង្កើនផលិតថ្នាំសម្លាប់មេរោគនេះកើតឡើង ស្របពេលដែលប្រទេសកូរ៉េខាងជើងបានរាយការណ៍ថាមានករណីសង្ស័យថ្មីនៃជំងឺកូវីដ ១៩ ច្រើនជាង ២៦០,០០០ ករណីក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។
ទន្ទឹមនោះ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីគ្រុនក្តៅថ្មីចំនួន ២៦២,២០០ ករណី និងការស្លាប់ម្នាក់ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈកូរ៉េខាងជើងបាននឹងកំពុងបញ្ជាក់ពីករណីគ្រុនក្តៅពី ២០០,០០០ ទៅ ៣០០,០០០ ជារៀងរាល់ថ្ងៃ ចាប់តាំងពីការផ្ទុះឡើងករណីឆ្លងដំបូងនៃជំងឺកូវីដ ១៩ កាលពីសប្តាហ៍មុន ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិក៏កំពុងសាងសង់មន្ទីរពេទ្យចល័តនៅទូទាំងប្រទេសផងដែរដើម្បីដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក ដោយសារតែមនុស្សកាន់តែច្រើនធ្វើចត្តាឡីស័កនៅផ្ទះ ។ ទោះបីជាយ៉ាងណាក៏ដោយ មានការភ័យខ្លាចថា មនុស្សកាន់តែច្រើននឹងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ប្រទេស និងកង្វះយុទ្ធនាការចាក់វ៉ាក់សាំងជាដើម ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សប្រហែល ១.៩៧៨ លាននាក់មានរោគសញ្ញាគ្រុនក្តៅ និងមានអ្នកស្លាប់ចំនួន ៦៣ នាក់ ចាប់តាំងពីផ្ទុះឆ្លងកូវីដកាលពីចុងខែមេសាមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


