ព័ត៌មានអន្ដរជាតិ
មនុស្សជាច្រើនមិនមែនចាត់ទុកថង់ប្លាស្ទិកច្រកភេសជ្ជៈរបស់ហាងមួយនៅ ថៃ ដូចប្រម៉ោយដំរីទេ
ម្ចាស់តូបលក់ភេសជ្ជៈតាមដងផ្លូវមួយកន្លែងក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃដែលបានប្រើថង់ប្លាស្ទិកមានរូបរាងដូចប្រម៉ោយដំរីដើម្បីច្រកតែទឹកដោះគោទឹកកក ឬកាហ្វេសម្រាប់អ្នកទិញកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថង់ប្លាស្ទិកច្រកភេសជ្ជៈដែលហាងចាត់ទុកថាជា “ប្រម៉ោយដំរី” នោះត្រូវបានមនុស្សជាច្រើនមើលទៅដូចជា សេរីរាង្គបន្តពូជរបស់បុរស (លិង្គ) ទៅវិញ ។ ក្រោយមកម្ចាស់ហាងក៏បានចេញមកសុំទោសអតិថិជន ហើយបានប្រកាសថានឹងឈប់យកថង់ប្លាស្ទិកច្រកឲ្យអតិថិជនទៀតហើយផងដែរ ។

ទន្ទឹមនោះម្ចាស់ហាងក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរថា “យើងខ្ញុំសូមអភ័យទោសចំពោះអតិថិជនទាំងអស់សម្រាប់ថង់ច្រកភេសជ្ជៈរបស់យើង ហើយវានឹងលែងមានលក់ទៀតហើយ ដោយសារវាពាក់ព័ន្ធនឹងបញ្ហាមិនល្អជាច្រើន តែសូមអរគុណចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងរបស់អ្នកទាំងអស់គ្នា” ។

គួរបញ្ជាក់ថា ការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកលេងម្នាក់មានឈ្មោះថា Cha Dean នាពេលថ្មីៗនេះបានបង្ហាញពីថង់ប្លាស្ទិកវេចខ្ចប់ភេសជ្ជៈដែលមើលទៅស្រដៀងនឹងប្រម៉ោយដំរីទទួលបានការគាំទ្រយ៉ាងច្រើនសម្រាប់ការច្នៃប្រឌិតមួយនេះ ប៉ុន្តវាក៏ទាក់ទាញការរិះគន់ពីអ្នកអភិរក្សនិយម និងអ្នកកាន់សាសនាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ក្រុមហ៊ុន Cambodia Airways បើកជើងហោះហើរត្រង់ ភ្នំពេញ-កោះ Samui របស់ ថៃ ២ ដងក្នុងមួយសប្ដាហ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


