ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងរៀបចំផែនការប្រើ “អាវុធគីមី” ហើយទម្លាក់កំហុសលើ រុស្ស៊ី
លោកវរសេនីយ៍ឯក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិនៃសហព័ន្ធរុស្ស៊ីបាននិយាយថា ពួកសកម្មប្រយុទ្ធអ៊ុយក្រែនកំពុងរៀបចំការបង្កហេតុជាមួយនឹងការប្រើប្រាស់សារធាតុពុលក្នុងប្រទេស ហើយទម្លាក់ការចោទប្រកាន់មកលើកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។

លោក Mizintsev បាននិយាយថា ពួក Neo-Nazis អ៊ុយក្រែនគ្រោងនឹងបើកការបាញ់ប្រហារនៅតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Sumy ជិតព្រំដែនជាមួយប្រទេសរុស្ស៊ី ដើម្បីបង្កឲ្យមានការវាយប្រហារសងសឹកពីសំណាក់កងកម្លាំងរុស្ស៊ី ហើយបន្ទាប់មកពួកគេបំផ្ទុះធុងផ្ទុកសារធាតុគ្រោះថ្នាក់គីមី ។
ចំណែកអ្នកកាសែតបរទេស និងអ្នកឆ្លើយឆ្លងព័ត៌មានដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងក្រុង Sumy ត្រូវបានពួកសកម្មប្រយុទ្ធបញ្ជាឲ្យបិទបាំងការញុះញង់ និងចែកចាយព័ត៌មាន ក៏ដូចជារូបភាពបែបនេះទៅក្រៅប្រទេស ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុករបស់ទីក្រុងមូស្គូលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Putin ព្រមានពីភាពធ្ងន់ធ្ងរបន្ថែមទៀត បើលោកខាងលិចនៅតែផ្ដល់អាវុធឲ្យ អ៊ុយក្រែន
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


