ព័ត៌មានអន្ដរជាតិ
សមាជិកសភារុស្ស៊ីថា បើអ៊ុយក្រែនចាស់ទុំក្នុងការចរចា សង្គ្រាមអាចនឹងចប់
ការវាយប្រហាររបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនអាចឈានដល់ទីបញ្ចប់ ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវយល់ព្រមចរចា។ នេះជាការលើកឡើងរបស់ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ាដែលជាសមាជិកសភាកំពូលរបស់រុស្ស៊ី លោក Andrey Kartapolov កាលពីថ្ងៃពុធម្សិលមិញ។
«ប្រតិបត្តិការនឹងវិវត្តអាស្រ័យទៅលើផែនការ ហើយខ្ញុំគិតថា នឹងចប់នៅពេលភាពជាអ្នកដឹកនាំអ៊ុយក្រែនបច្ចុប្បន្នចាស់ទុំសម្រាប់ការចរចា»។ លោក Kartapolov បាននិយាយក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti។ លោកថា ស្ថានភាពនៅសមរភូមិមានការប្រែប្រួល និងថា កម្លាំងទ័ពរបស់ទីក្រុងកៀវកំពុងចាប់ផ្តើមថយចុះ។

កិច្ចពិភាក្សាផ្ទាល់មុខគ្នាចុងក្រោយបំផុតរបស់ប្រទេសទាំងពីរបានធ្វើកាលពីថ្ងៃទី២៩ ខែមីនា ក្នុងទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ជាកន្លែងដែលរដ្ឋាភិបាលក្រុងកៀវបានស្នើឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលជាថ្នូរមកវិញនូវការយល់ព្រមគោលជំហរអាព្យាក្រឹតដែលរុស្ស៊ីបានទាមទារតាំងពីមុនសង្គ្រាមចាប់ផ្តើមម្ល៉េះ។
ទោះបីជាយ៉ាងណា នៅទីបំផុត កិច្ចពិភាក្សាទាំងនោះ បានជាប់គាំង ហើយភាគីទាំងពីរបានបន្តបន្ទោសគ្នាទៅវិញទៅមកពីការខកខានធ្វើឲ្យមានវឌ្ឍនភាព។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានអញ្ជើញរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលអ៊ុយក្រែនដើម្បីជួបប្រជុំសម្រាប់កិច្ចពិភាក្សាជាថ្មីនៅទីក្រុងអ៉ីស្តង់ប៊ុលដដែល ដោយកត់សំគាល់ថា ដំណើរការសន្តិភាពបានលេចចេញជារូបរាងយ៉ាងហោចណាស់មានវឌ្ឍនភាពខ្លះមុនពេលបែកបាក់។
ការិយាល័យទំនាក់ទំនងរបស់លោកប្រធានាធិបតីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«លោកប្រធានាធិបតី Erdogan បានអះអាងថា តួកគី បានត្រៀមខ្លួនរួចរាល់ហើយ ប្រសិនបើភាគីទាំងពីរបានឯកភាពលើគោលការណ៍ដើម្បីជួបរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ នៅអ៉ីស្តង់ប៊ុល ហើយដើម្បីបំពេញពីតួនាទីនៅក្នុងយន្តការសង្កេតដែលអាចទៅរួច»។
រុស្ស៊ីបានវាយប្រហារប្រទេសជិតខាងខ្លួន បន្ទាប់ពីអ៊ុយក្រែនបានបរាជ័យក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១៤ និងការទទួលស្គាល់របស់រុស្ស៊ីនៅតំបន់ Donbass ដែលមានសាធារណរដ្ឋ Donetsk និង Lugansk៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


