Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ប៉ូលិស ឡាវ ចាប់ខ្លួនក្រុមចោរបាញ់ស្ទាក់រថយន្តលើផ្លូវល្បឿនលឿន បានហើយ

បានផុស

នៅ

ប្រតិបត្តិការរបស់សមត្ថកិច្ចខេត្តវៀងច័ន្ទប្រទេសឡាវបានឈានដល់ការចាប់​ខ្លួនក្រុមចោរប្លន់​ដែលបាញ់​ស្ទាក់​រថយន្តនៅ​លើ​ផ្លូវ​ល្បឿន​លឿនភ្ជាប់ពីទីក្រុង​វៀងច័ន្ទដល់ទីក្រុង​​វ៉ាង​វៀង បានចំនួន ៧​ នាក់​ដែលក្នុងនោះ​ក៏មាន​ស្ត្រី​ចូល​រួម​សកម្មភាព​នេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ Buathong Baliban ប្រធានការិយាល័យនគរបាលនៃកងបញ្ជាការរក្សាសន្តិសុខខេត្តវៀងច័ន្ទបាននិយាយថា ដោយតាមដានតម្រុយពីរថយន្តដែលប្រើប្រាស់ក្នុងការបង្កហេតុនេះ សមត្ថកិច្ចខេត្តបានរកឃើញអ្នកចូលរួមធ្វើសកម្មភាពស្ទាកក់បាញ់សរុបទាំងអស់ចំនួន ៧ នាក់ក្នុងនោះមានប្រុស ៤ នាក់ និងស្រី ៣ នាក់ ហើយពេលនេះប៉ូលិសក៏បានចាប់ខ្លួនពួកគេទាំងអស់រួចហើយផងដែរ ។

លោកវរសេនីយ៍ទោ Buathong Baliban បានបន្តថា ខណៈពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងពន្លឿនការស៊ើបអង្កេតដើម្បីទទួលបានព័ត៌មានបន្ថែម អំពីមូលហេតុដែលឈានដល់ការបង្ករហេតុទាំងនេះ ហើយសមត្ថកិច្ចនឹងធ្វើសន្និសីទ​សារព័ត៌មាន​លម្អិតនៅ​ពេល​ខាង​មុខម្តងទៀត បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត ។

គួរបញ្ជាក់ថា ករណីក្រុមចោរប្លនដែល​ប្រើប្រាស់​អាវុធ​បាញ់​ស្ទាក់​រថយន្ត​នេះ​បានកើតឡើងកាលពី​ថ្ងៃ​ទី​ ៥ ខែមិថុនា នៅ​មាត់​ផ្លូវ​រូង​ក្រោម​ដី​តាមផ្លូវល្បឿនលឿន​ភ្ជាប់ពីទីក្រុង​វៀងច័ន្ទទៅទីក្រុង​​វ៉ាងវៀង ស្ថិតក្នុងភូមិសាស្ត្រខេត្ត​វៀងច័ន្ទ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ ភ្លៀងធ្លាក់មួយមេធំនៅ ហាណូយ លិចផ្លូវច្រើនកន្លែង ខូចទាំងម៉ូតូអ្នកដំណើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម