ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្អាកការលក់យន្តហោះគ្មានមនុស្សបើកទំនើបទៅឲ្យអ៊ុយក្រែន ព្រោះខ្លាចធ្លាក់ដល់ដៃរុស្ស៊ី
ផែនការរបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការលក់យន្តហោះគ្មានមនុស្សបើកធុនធំចំនួន ៤គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនត្រូវបានផ្អាក ដោយសារការភ័យខ្លាចថា យន្តហោះដ៏ទំនើបនេះ អាចធ្លាក់ទៅក្នុងដៃសត្រូវ។

ការជំទាស់ផ្នែកបច្ចេកទេសចំពោះការលក់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលនៃការត្រួតពិនិត្យយ៉ាងស៊ីជម្រៅ ដោយរដ្ឋបាលសន្តិសុខបច្ចេកវិទ្យាការពារជាតិ របស់មន្ទីរបញ្ចកោណ។ មន្ត្រីបីនាក់បាននិយាយថា មុននេះ ផែនការដែលបានគិតគូរចាប់តាំងពីខែមីនាមក គឺត្រូវបានអនុម័តដោយសេតវិមានរួចទៅហើយ។
គម្រោងលក់យន្តហោះគ្មានមនុស្សបើកធុន MQ-1C Grey Eagle ចំនួនបួនគ្រឿងទៅឲ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ត្រូវបានរាយការណ៍ជាលើកដំបូងដោយ Reuters នៅដើមខែមិថុនា។

ការជំទាស់នឹងការនាំចេញយន្តហោះគ្មានមនុស្សបើកដែលអាចបំពាក់ដោយកាំជ្រួច Hellfire ទាំងនេះ បានកើតឡើងដោយសារក្តីបារម្ភថា រ៉ាដា និងឧបករណ៍ស៊ើបការណ៍នៅលើយន្តហោះគ្មានមនុស្សបើក អាចបង្កើតហានិភ័យសន្តិសុខសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើវាធ្លាក់ទៅក្នុងដៃរុស្ស៊ី។
ប្រភពបាននិយាយថា ការពិចារណានេះ ត្រូវបានគេមើលរំលងនៅក្នុងការពិនិត្យលើកដំបូង ប៉ុន្តែបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅមន្ទីរបញ្ចកោណកាលពីចុងសប្តាហ៍មុន។
មន្ត្រីអាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការសម្រេចចិត្តថាតើត្រូវបន្តឬមិនបន្តជាមួយនឹងកិច្ចព្រមព្រៀងនេះ បច្ចុប្បន្នកំពុងត្រូវគេពិនិត្យនៅបញ្ជាការនៅមន្ទីរបញ្ចកោណ ប៉ុន្តែពេលវេលានៃការសម្រេចចិត្តណាមួយគឺមិនទាន់ច្បាស់លាស់ទេ។

ដំណោះស្រាយមួយ ដើម្បីជំរុញការលក់ឲ្យដំណើរការទៅបាន គឺត្រូវផ្លាស់ប្តូរកញ្ចប់រ៉ាដា និងឧបករណ៍ចាប់សញ្ញាដែលមានស្រាប់ ទៅដាក់ឧបករណ៍ដែលមិនសូវទំនើបវិញ ប៉ុន្តែការធ្វើបែបនេះអាចចំណាយពេលរាប់ខែដើម្បីសម្រេច។
យោងតាមឯកសារថវិការបស់កងទ័ព បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកប្រភេទ Grey Eagles នេះគឺមានតម្លៃ ១០ លានដុល្លារក្នុងមួយគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ លោក Johnson ធ្វើដំណើរទស្សនកិច្ចលើកទី២ យ៉ាងភ្ញាក់ផ្អើលនៅទីក្រុង កៀវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


