ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ សកម្មភាពគ្មានទំនួលខុសត្រូវរបស់ G7 បង្កឲ្យមានអតិផរណាជាសកល មិនមែនដោយសាររុស្ស៊ីទេ
ខណៈដែលបណ្តាប្រទេសលោកខាងលិច កំពុងស្វះស្វែងដោះស្រាយការកើនឡើងអតិផរណានោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្យាយាមស្តីបន្ទោសចំពោះការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស និងអឺរ៉ុប ទៅលើប្រធានាធិបតីរុស្ស៊ី ដោយអះអាងថា អតិផរណាគឺជាលទ្ធផលនៃអ្វីដែលគេហៅថា “ការដំឡើងតម្លៃរបស់លោក ពូទីន”។

.
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី២៤ខែមិថុនាថា ឫសគល់នៃអតិផរណាដែលកំពុងកើនឡើងខ្លាំងនៅទូទាំងពិភពលោក គឺដោយសារតែសកម្មភាពគ្មានទំនួលខុសត្រូវ រយៈពេលច្រើនឆ្នាំរបស់បណ្តាប្រទេស G7 មិនមែនដោយសារប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននោះទេ។
លោកពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំ BRICS Plus ថា “ការកើនឡើងយ៉ាងខ្លាំងនៃអតិផរណា មិនមែនកើតឡើងកាលពីម្សិលមិញទេ។ វាគឺជាលទ្ធផលនៃ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលគ្មានការទទួលខុសត្រូវរយៈពេលច្រើនឆ្នាំរបស់ក្រុមប្រទេស G7”។

ស្របពេលប្រទេសលោកខាងលិច បន្តដាក់សម្ពាធលើរុស្ស៊ី ជុំវិញប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ពួកគេកំពុងជួបប្រទះនឹងការកើនឡើងនៃអតិផរណា។ នៅសហរដ្ឋអាមេរិក អតិផរណាបានកើនឡើង ៨,៦% ខណៈពេលអតិផរណាចក្រភពអង់គ្លេស ត្រូវបានរាយការណ៍ថាមាន ៩,១% និងនៅក្នុងតំបន់អឺរ៉ូ ៨,១%។
ទោះបីជាយ៉ាងណាក៏ដោយ លោកខាងលិចនៅតែបន្តថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីថាជា “ការលុកលុយ” ដោយទីក្រុងមូស្គូបានគូសបញ្ជាក់ថា ប្រតិបត្តិការនេះបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយពីប្រជាជននៃតំបន់ Donbass និងមានគោលដៅចំពោះភាពគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយម របស់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ុយក្រែន បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយពីទីក្រុង Severodonetsk
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


