ព័ត៌មានអន្ដរជាតិ
ថៃ បង្ក្រាបបណ្ដាញល្បែងស៊ីសងតាមអនឡាញ Fifa555 រឹបអូសលុយបានជាង ៤២ លានបាត
ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មានថៃ (Police Cyber Taskforce) បានឆ្មក់ចូលទីតាំងល្បែងស៊ីសងតាមអនឡាញដ៏ល្បីល្បាញមួយកន្លែងឈ្មោះ Fifa555 និងបានចាប់ខ្លួនជនសង្ស័យ ៦ នាក់ ក៏ដូចជារឹបអូសវត្ថុតាងជាលុយជាង ៤២ លានបាត ។

លោកឧត្តមសេនីយ៍ Damrongsak អគ្គស្នងការរង និងជានាយកមជ្ឈមណ្ឌលប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មានបាននិយាយថា បន្ទាប់ពីមានបញ្ជាពីអគ្គស្នងការនគរបាលជាតិគឺលោកឧត្តមសេនីយ៍ Suwat Chaengyodsuk ឲ្យពន្លឿនការបង្រ្កាបឧក្រិដ្ឋកម្មតាមអនឡាញដែលបានបង្កបញ្ហាដល់ប្រជាពលរដ្ឋ ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មានបានចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញរហូតបានចំនួន ៥ ក្រុម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែមិថុនា ក៏ដូចជាតាមចាប់ខ្លួនបុគ្គលដែលតុលាការបានចេញដីកាចាប់ខ្លួនថ្មីៗនេះផងដែរ ។

ជាលទ្ធផលសមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់ ប្រុស ៣ នាក់ ស្រី ៣ នាក់ រួមនឹងរថយន្ត ៣ គ្រឿង, លុយជាង ៤២ លានបាត, កាត ATM ចំនួន ៧០ កាត, ទូរស័ព្ទដៃ ៦ គ្រឿង, កាបូបលុយម៉ាកល្បីចំនួន ៥, ម៉ាស៊ីនរាប់លុយចំនួន ២ គ្រឿង ។ បន្ទាប់មកជនសង្ស័យទាំង ៦ នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញស៊ើបអង្កេតនៃអគ្គស្នងការដើម្បីផ្តន្ទាទោសតាមច្បាប់ ។
គួរបញ្ជាក់ថា គេហទំព័រល្បែងស៊ីសង Fifa555 networkត្រូវបានពួកឧក្រិដ្ឋផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវល្បែងភ្នាល់នេះតាមអនឡាញ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ឡាវ ចាប់បានកញ្ឆាជិត ១ តោន ត្រៀមដឹកឆ្លងទន្លេមេគង្គទៅ ថៃ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


