ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ព្យាយាមវាយប្រហារគោលដៅយោធាបេឡារុស តែមីស៊ីលទាំងអស់ ត្រូវស្ទាក់ចាប់បាន
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានព្យាយាមវាយប្រហារទៅលើគោលដៅយោធាជាច្រើនកន្លែងនៅក្នុងទឹកដីបេឡារុស ប្រហែលបីថ្ងៃមុន។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារបានបរាជ័យ ហើយមីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Pantsir S-1។ នេះបើយោងតាមលោក Lukashenko។
លោក Lukashenko បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុង មីនស្កិ៍ មិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទេ ហើយថា មិនមានទាហានបេឡារុសម្នាក់ណា ហ៊ានចូលទៅក្នុងទឹកដីរបស់ខ្លួនឡើយ។

“ពួកគេនៅតែព្យាយាមអូសយើងចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ គោលដៅគឺដូចគ្នា៖ ដើម្បីដោះស្រាយជាមួយរុស្ស៊ីនិងបេឡារុសក្នុងពេលតែមួយ។ អ្នកនយោបាយអ៊ុយក្រែន និងប្រធានាធិបតីមានគោលនយោបាយតែមួយ៖ ប្រជាជនអ៊ុយក្រែន ស្លាប់កាន់តែច្រើនទៅៗ។ ពួកគេនឹងស្រែកអំពីភាពឃោរឃៅនៃ ហ្វាស៊ីស ពីប្រទេសរុស្ស៊ី និងបេឡារុស។ សកម្មភាពរបស់ទីក្រុង កៀវ ត្រូវបានរៀបចំពីបរទេស”។
យ៉ាងណាក្តី លោកបានកត់សម្គាល់ថា ទីក្រុង មីនស្កិ៍ និងទីក្រុងមូស្គូ ត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការឆ្លើយតប ក្នុងករណីដែលប្រទេសលោកខាងលិចធ្វើសកម្មភាពយ៉ាងគឃ្លើន។

ទីក្រុង មីនស្កិ៍ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនមិនចូលរួមក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ប៉ុន្តែទីក្រុង កៀវ នៅតែបន្តហៅខ្លួនថាជា “អ្នកលុកលុយ”។
លើសពីនេះ លោក Lukashenko អះអាងថា អ៊ុយក្រែនខ្លួនឯង កំពុងរៀបចំផែនការវាយប្រហារប្រឆាំងនឹងបេឡារុស មុនពេលប្រតិបត្តិការពិសេស ប៉ុន្តែត្រូវបានរារាំងដោយទីក្រុង មីនស្កិ៍ និងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទីប្រឹក្សាលោក Zelensky ទទួលស្គាល់ថា បន្ទាយធំចុងក្រោយ របស់អ៊ុយក្រែន ជិតធ្លាក់ទៅដៃ រុស្ស៊ី ហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


