ព័ត៌មានអន្ដរជាតិ
ចិន វាយបកធ្ងន់ៗ ទៅប្រមុខ FBI និង MI5 ក្រោយចោទប្រកាន់ក្រុង ប៉េកាំង (មានវីដេអូ)
ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា “ការគំរាមកំហែងធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក” ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ប្រមុខសេវាសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ដែលថា ចារកម្មរបស់ចិន គឺជាការគំរាមកំហែងពិភពលោក ហើយប្រទេសចិនកំពុងគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃព្រហស្បតិ៍ទី០៧ខែកក្កដា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រមុខការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងមេដឹកនាំទីភ្នាក់ងារចារកម្មក្នុងស្រុករបស់ចក្រភពអង់គ្លេស (MI5) ព្រមានបណ្តាមេដឹកនាំអាជីវកម្មថា ទីក្រុងប៉េកាំង បានប្ដេជ្ញាលួចបច្ចេកវិទ្យារបស់ពួកគេដើម្បីទទួលបានផលចំណេញក្នុងការប្រកួតប្រជែង។
ការវាយបកខ្លាំងៗពីទីក្រុងប៉េកាំង ក៏កើតឡើងផងដែរ មុនកិច្ចប្រជុំថ្ងៃសៅរ៍រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខទាំង២០ (G20) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

នៅពេលសួរអំពីការលើកឡើងរបស់នាយក FBI លោក Christopher Wray ដែលបរិហារចារកម្មសេដ្ឋកិច្ច និងប្រតិបត្តិការ Hack ដោយប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីទប់ទល់នឹងការប្រឆាំងនៅបរទេស, លោក Zhao បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “អ្នកនយោបាយអាមេរិកដែលពាក់ព័ន្ធ បាននិងកំពុងលេងសើចនឹងអ្វីដែលហៅថាជាការគំរាមកំហែងរបស់ចិន ក្នុងការលាបពណ៌ និងវាយប្រហារប្រទេសចិន”។
លោក Zhao និយាយថា “ការពិតបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក។ យើងជំរុញឲ្យមន្ត្រីអាមេរិករូបនេះមានទស្សនវិស័យត្រឹមត្រូវ មើលឃើញការវិវត្តរបស់ប្រទេសចិនក្នុងលក្ខណៈសមហេតុផល ហើយបញ្ឈប់ការផ្សព្វផ្សាយភូតកុហក និងឈប់ធ្វើសុន្ទរកថាដែលគ្មានទំនួលខុសត្រូវ”។

ដោយឡែក ឆ្លើយតបទៅការលើកឡើងរបស់ នាយក MI5 លោក McCallum ដែលថា រដ្ឋាភិបាលចិន និងសម្ពាធលាក់កំបាំងរបស់ខ្លួន បង្កឲ្យមានការប្រកួតប្រជែងធំបំផុតដែលពិភពលោកកំពុងប្រឈមមុខនោះ, លោក Zhao និយាយថា សេវាចារកម្មរបស់អង់គ្លេសគឺ គ្រាន់តែបង្ហាញពីអាកប្បកិរិយាមិនគោរពរបស់ពួកគេទៅលើប្រទេសចិន ប៉ុណ្ណោះ។
លោក Zhao កត់សម្គាល់ថា “ប្រមុខសេវាស៊ើបការណ៍សម្ងាត់អង់គ្លេស គួរតែបណ្ដេញបិសាចចេញពីចិត្ត ចាកចេញពីបន្ទប់ងងឹត ហើយមើលពន្លឺថ្ងៃ។ កុំប្រកាន់ខ្ជាប់នូវចិត្តគំនិតសូន្យ ឬបង្កើតសត្រូវស្រមើស្រមៃ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រមុខ MI5, FBI ព្រមានអំពីចារកម្មពាណិជ្ជកម្មរបស់ចិន
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


