ព័ត៌មានអន្ដរជាតិ
ចិនព្រមានថា អាស៊ីអាគ្នេយ៍ កំពុងក្លាយជាកូនអុក របស់មហាអំណាច (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ គួរតែចៀសវាងការក្លាយជាកូនអុករបស់ “មហាអំណាច” ហើយមិនគួរបង្កជម្លោះគ្នាទៅវិញទៅមកនោះទេ។

តាមការដកស្រង់សម្តីដោយរ៉យទ័រ, លោក Wang បាននិយាយនៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទទី១១ខែកក្កដាថា “យើងគួរតែការពារតំបន់នេះ ពីផែនការភូមិសាស្ត្រនយោបាយ។ អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់យើង”។
លោក Wang បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងពេលចូលរួមកិច្ចប្រជុំអាស៊ាន ដែលជាប្លុកសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់មានសមាជិកដប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

លោកនិយាយថា ប្រទេសនានាគួរតែគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាជាងមានបំណងចង់ប្រឆាំង ឬទប់ទល់នឹងភាគីម្ខាងទៀត។
កាលពីខែមីនា លោក Wang បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើត អង្គការណាតូថ្មី នៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កភាពតានតឹងក្នុងតំបន់។ លោកលើកឡើងថា “អាស៊ីប៉ាស៊ីហ្វិក គឺជាទឹកដីដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ មិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយឡើយ”។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ពីអ្នកការទូតកំពូលរបស់ចិនរូបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឲ្យអាស៊ាន ដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយនៃប្លុកនេះ និងជាកន្លែងដែលយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។
លោក Blinken បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ខ្ញុំគិតថាប្រទេសអាស៊ានទាំងអស់ ត្រូវតែទទួលខុសត្រូវចំពោះរបបនេះ ដើម្បីបន្តទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ការដោះលែងអ្នកទោសនយោបាយ និងការស្តារមាគ៌ាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ឡើងវិញ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ស្តីឲ្យ ណាតូ ខ្លាំងៗ ថា បង្កើត ជម្លោះ និង បញ្ឆេះ សង្រ្គាម
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


