ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ អាមេរិក-ចិន ហោះទៅ ថៃ ដើម្បីពិភាក្សាបន្ថូរកម្ដៅវាយប្រហាររបស់ក្រុមហ៊ូធីនៅសមុទ្រក្រហម
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កំពុងហោះហើរទៅកាន់ប្រទេសថៃដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ស្ដីអំពីស្ថានភាពបាញ់បោះរបស់ក្រុមឧទ្ទាមហ៊ូធីលើផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) នៅថ្ងៃទី២៦ ខែមករានេះ ។

បើមិនមានអ្វីប្រែប្រួលទេនោះ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរនឹងអង្គុយចុះដើម្បីពិភាក្សាអំពីការបាញ់បោះគ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើកលើកប៉ាល់ពាណិជ្ជកម្ម និងនាវាផ្សេងទៀតពីសំណាក់ក្រុមឧទ្ទាមរបស់យេម៉ែននៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករានេះ ។
ទន្ទឹមនោះ ជំនួបនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបន្ថែមភ្លើងទៅលើចិនដើម្បីឲ្យជួយទាញប្រទេសអ៊ីរ៉ង់គ្រប់គ្រងក្រុមឧទ្ទាមហ៊ូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលបាននិងកំពុងបើកការវាយសន្ធាប់មិនបន្ថូរដៃទៅលើកប៉ាល់នៅលើផ្លូវសមុទ្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

យោងតាមកាសែតអង់គ្លេស Financial Times បានរាយការណ៍ថា អ៊ីរ៉ង់បាននិងកំពុងធ្វើជាខ្នងបង្អែកដល់ក្រុមហ៊ូធីដោយផ្តល់ទាំងអាវុធ និងគ្រាប់បាញ់តាមរយៈមធ្យោបាយផ្សេងៗគ្នា ហើយទីក្រុងវ៉ាស៊ីនតោនស្នើទៅទីក្រុងប៉េកាំងដែលមានទំនាក់ទំនងមិត្តភាពស្អិតរមួតជាមួយប្រទេសអ៊ីរ៉ង់ ជួយបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បន្ធូរបន្ថយភាពតានតឹងនេះ ។
គួរបញ្ជាក់ថា ជំនួបរវាងលោក Jake Sullivan និងលោក Wang Yi នៅប្រទេសថៃនឹងក្លាយជាកិច្ចចរចាបន្ថូរស្ថានភាពតាងតឹងណាមួយផ្សេងទៀត ក៏ដូចជាបង្កើនទំនាក់ទំនងរវាងអាមេរិក និងចិនដែលទើបតែមានភាពធូរស្បើយ ក្រោយជំនួបរវាងលោក Joe Biden និងលោក Xi Jinping កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនៅទីក្រុង San Francisco ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អនាគតប្រធានាធិបតី តៃវ៉ាន់ បន្តគោលនយោបាយចាស់ពឹង អាមេរិក ជាខ្នង បង្អែកការពារច្រកសមុទ្រតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


