ព័ត៌មានអន្ដរជាតិ
លោក Zelensky ពិចារណាបណ្ដេញទីភ្នាក់ងារសន្តិសុខ អ៊ុយក្រែន ២៨ នាក់ទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើ Telegram កាលពីថ្ងៃចន្ទថា ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) កំពុងពិចារណាលើការសម្រេចចិត្តបណ្តេញចេញមន្ត្រីចំនួន ២៨ នាក់បន្ថែមទៀតជុំវិញការមិនពេញចិត្តការងាររបស់ពួកគេ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃចន្ទថា ការពិចារណាបណ្ដេញបុគ្គលិកបន្ថែមទៀតនេះកើតឡើង ស្របពេលដែលអតីតប្រធាន SBU ប្រចាំតំបន់ Crimea លោក Oleg Kulinich ក៏ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា ប្រព្រឹត្តអំពើក្បត់ជាតិ ។
ទន្ទឹមនោះ លោក Zelensky ក៏បានណែនាំនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal ឲ្យចាប់ផ្តើមដំណើរការជ្រើសរើសប្រធានថ្មីនៃការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយក NABU លោក Artem Sytnyk ក៏ត្រូវបានបណ្តេញចេញពីតំណែងដូចគ្នា ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនបាននិយាយទៀតថា លោកក៏បានបណ្តេញអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោកស្រី Irina Venediktova ក៏ដូចជាប្រមុខទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) លោក Ivan Bakanov ពីបទក្បត់ជាតិដូចគ្នា ។
បន្ថែមពីនេះកាលពីខែមុនសារព័ត៌មាន Politico ក៏បានរាយការណ៍ដែរថា លោក Zelenskyy មានបំណងបណ្តេញលោក Bakanov ចេញពីតំណែងយូរមកហើយ បន្ទាប់ពីមិនពេញចិត្តនឹងការងាររបស់គាត់ជុំវិញការបាត់បង់ទឹកដីដ៏ធំនៅតំបន់ Donbas របស់អ៊ុយក្រែនទៅលើកណ្ដាប់ដៃរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ស្រដៀងសង្គ្រាមកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


