ព័ត៌មានអន្ដរជាតិ
ភរិយាលោក Abe ឆ្លើយបែបណា រឿងឈរឈ្មោះបោះឆ្នោតជំនួសស្វាមី
ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានប្រាប់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមិនមានបំណងឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាជាន់ទាបដើម្បីបំពេញកន្លែងទំនេរសម្រាប់ខេត្ត Yamaguchi ភាគខាងលិចជប៉ុន ក្រោយការស្លាប់ស្វាមីរបស់លោកស្រីនោះទេ ។
លោកស្រី Akie Abe បានលើកឡើងបែបនេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយសមាជិកសភាជាន់ទាបដែលគេហៅថា Diet របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចដែលប្តីរបស់លោកស្រីធ្លាប់ដឹកនាំ ។
ក្រោយមកលោកស្រី Akie Abe ក៏បានជួបជាមួយលោក Fumio Kishida និងមន្ត្រីផ្សេងទៀតនៃគណបក្ស LDP រយៈពេល ១០ នាទីដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ពួកគេ ចាប់តាំងពីស្វាមីលោកស្រីបានទទួលមរណភាពក្នុងខែនេះ ។
ទន្ទឹមនោះលោកស្រី Akie Abe ក៏បានជួបជាមួយអតីតនាយករដ្ឋមន្ត្រីលោក Suga Yoshihide ដែលមានតួនាទីជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាល អំឡុងពេលលោក Abe កាន់តំណែង ខណៈនៅព្រឹកថ្ងៃដដែលនោះលោកស្រីក៏បានជួបអនុប្រធានគណបក្សលោក Aso Taro និងលោក Motegi Toshimitsu ជាអគ្គលេខាធិការបក្សផងដែរ ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប៉ូលិសយាមលោក Abe ប្រាប់ថា មានអ្នករំខាន ទើបភ្នាត់ស្នៀតការពារមិនបាន
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


