ព័ត៌មានអន្ដរជាតិ
ប៉ូលិសយាមលោក Abe ប្រាប់ថា មានអ្នករំខាន ទើបភ្នាត់ស្នៀតការពារមិនបាន
ប៉ូលិសបាននិយាយថា មន្ត្រីម្នាក់ដែលយាមអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ត្រូវបានរំខានដោយអ្នកដំណើរឆ្លងកាត់ ដូច្នេះមន្ត្រីរូបនោះមិនបានឃើញជនដៃដល់ឈ្មោះ Yamagami Tetsuya ចូលមកជិតលោក Abe ពីខាងក្រោយនោះទេ ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មន្ត្រីប៉ូលិស ៤ នាក់ រួមទាំងមន្ត្រីសន្តិសុខពិសេសម្នាក់ដែលត្រូវបានបញ្ជូនមកពីនាយកដ្ឋានប៉ូលិសក្រុងតូក្យូ បានឈរយាមក្បែរលោក Abe ហើយម្នាក់ក្នុងចំណោមពួកគេទទួលបន្ទុកសន្តិសុខនៅពីក្រោយអតីតនាយករដ្ឋមន្ត្រីរូបនេះ ។

ក្រុមអ្នកស៊ើបអង្កេតបញ្ជាក់ទៀតថា ភ្លាមៗមុនពេលមានការវាយប្រហារ មន្ត្រីនេះត្រូវបានរំខានដោយបុរសម្នាក់បានរុញរទេះឆ្លងកាត់ពីក្រោយលោក Abe ហើយអ្នកយាមមិនបានឃើញជនដៃដល់បានចូលទៅជិតលោក Abe ពីខាងក្រោយឡើយ ។ ចំណែកប៉ូលិសម្នាក់ទៀតដែលកំពុងយាមនៅចិញ្ចើមផ្លូវដែល Yamagami ឈរពីដំបូង ក៏មិនឃើញរូបគេដើរមកលើផ្លូវនោះទៀតដែរ ។
ទន្ទឹមនោះ ទីភ្នាក់ងារប៉ូលិសជាតិក៏កំពុងធ្វើការដើម្បីកំណត់ពីចំណុចខ្វះខាតណាមួយនៅក្នុងការរៀបចំសន្តិសុខរបស់លោក Abe រួមទាំងសន្តិសុខមិនគ្រប់គ្រាន់នៅពីក្រោយលោកផងដែរ ខណៈទីភ្នាក់ងារនេះគ្រោងនឹងកែសម្រួលវិធានការសន្តិសុខសម្រាប់ការពារឥស្សរជនជាន់ខ្ពស់ផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ថា មួយសប្តាហ៍បានកន្លងផុតទៅ ចាប់តាំងពីលោក Abe ត្រូវបានបាញ់សម្លាប់ ។ ការបាញ់ប្រហារនេះបានកើតឡើង ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ហើយភ្លាមៗនោះជនដៃដល់ឈ្មោះ Yamagami អាយុ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងតែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពថ្មី ៖ ជនដៃដល់គុំតាំងពីជំនាន់ជីតាលោក Abe មកម្ល៉េះ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


