ព័ត៌មានអន្ដរជាតិ
រកឃើញបុរសជនជាតិថៃឆ្លងជំងឺអុតស្វាមានដំបៅនៅលើប្រដាប់ភេទ បន្ទាប់ពីរួមភេទរយៈ ៧ថ្ងៃ
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការស្វែងខ្លួនអ្នកប៉ះពាល់ដោយផ្ទាល់ដែលមានហានិភ័យខ្ពស់ពីករណីជំងឺអុតស្វាករណីទី២ គ្រងការឆ្លងរាលដាលនៃជំងឺនេះ បន្ទាប់រកឃើញបុរសម្នាក់ឆ្លងជំងឺអុតស្វាមានដំបៅនៅលើប្រដាប់ភេទ បន្ទាប់ពីរួមភេទរយៈ ៧ថ្ងៃ ដោយមិនបានការពារ។

នៅថ្ងៃទី២៩ ខែកក្កដានេះ លោកវេជ្ជបណ្ឌិត អូផាស កានកាវិនផុង អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺបានឱ្យដឹងថា ចំពោះករណីរកឃើញអ្នកជំងឺអុតស្វាករណីទី២នៅទីក្រុងបាងកកនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានណែនាំ និងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ តាមដាន បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វានេះ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានចាត់តាំងភ្នាក់ងារទៅកាន់តំបន់ ដើម្បីពន្លឿនការស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺដែលមានហានិភ័យខ្ពស់នៅមន្ទីរពេទ្យវ៉ាឆីរ៉ា(Wachira)ក្រុងបាងកក ដែលអ្នកជំងឺខាងលើបានចូលមកធ្វើតេស្ត និងសម្រាកព្យាបាល។ និងផ្សព្វផ្សាយដល់ស្ថាប័នពាក់ព័ន្ធក្នុងតំបន់ ដើម្បីអនុវត្តន៍ការតាមដាន និងត្រួតពិនិត្យបន្ថែមទៀតអំពីជំងឺ តាមការណែនាំដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺអុតស្វានេះ និងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
បច្ចុប្បន្នអ្នកប៉ះពាល់ដោយផ្ទាល់ដែលមានហានិភ័យខ្ពស់ចំនួន ១៣នាក់ត្រូវបានរកឃើញ ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យនិងតាមដានរោគសញ្ញា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ និងកំពុងពន្លឿនការស្វែងរកអ្នកប៉ះពាល់បន្តទៀត៕
ប្រែសម្រួល៖ គង់ សំអូន
ប្រភព៖ naewna
ចុចអាន៖ ថៃ រកឃើញអ្នកកើតជំងឺអុតស្វាទី ២ ក្រោយរួមភេទជាមួយបុរសបរទេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


