ព័ត៌មានអន្ដរជាតិ
កងទ័ពចិន ប្រកាស ត្រៀមខ្លួនធ្វើសង្គ្រាម រួចរាល់ហើយ!
សារ “ត្រៀមខ្លួនធ្វើសង្គ្រាម!” ត្រូវបានបង្ហោះកាលពីថ្ងៃសុក្រទី ២៩ ខែកក្កដា ដោយក្រុមទី ៨០ នៃកងទ័ពរំដោះប្រជាជនចិន (PLA) ខណៈកំពុងមានភាពតានតឹងខ្លាំងជុំវិញដំណើរទស្សនកិច្ចរបស់ ប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់។

តាមការចុះផ្សាយរបស់កាសែត Global Times, សារសង្គ្រាមរបស់កងទ័ពចិននេះ បានទទួលការចុច Like ជាង ៣០០ ០០០ដង ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ ដែលធ្វើឲ្យទាហានចិន កាន់តែមានទឹកចិត្ត។
សារនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន ហើយក្រោយមក រូបភាពនៃការបង្ហោះនេះត្រូវបានចែកចាយនៅលើ Twitter។

ការប្រកាសថា ប្រទេសចិនត្រៀមខ្លួនធ្វើសង្រ្គាម បានកើតឡើងក្រោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ធ្វើឲ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីការពិភាក្សាអំពីដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។
ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi នឹងដឹកនាំគណៈប្រតិភូសភាជាផ្លូវការ មកកាន់តំបន់អាស៊ីនៅថ្ងៃសៅរ៍នេះ បើទោះបីជាគេមិនច្បាស់ថាតើ ដំណើរនេះនឹងរួមបញ្ចូលទាំងការឈប់សំចតនៅកោះ តៃវ៉ាន់ ដែរឬក៏អត់ក៏ដោយ។

អាមេរិកបាន ដាក់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ ស្ថិតក្នុងភាពមិនច្បាស់លាស់។ ការធ្វើទស្សនកិច្ចនេះ នឹងរួមមានដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តអាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី។
គណៈប្រតិភូរបស់លោកស្រី Pelosi នឹងចាកចេញនៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំសភា មុនពេលឈប់សម្រាកពេញមួយខែខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Euro Weekly News
ចុចអាន៖ រុស្ស៊ី បញ្ជាក់ជំហរ ចំពោះគោលការណ៍ចិនតែមួយ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


