Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ទៅ មីយ៉ាន់ម៉ា ជួបលោក Min Aung Hlaing

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ ដើម្បីជួបជាមួយមេដឹកនាំយោធាលោក Min Aung Hlaing ខណៈដំណើរ​ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីមកកាន់មីយ៉ាន់ម៉ានាពេលនេះ ស្របពេលដែលទំនាក់ទំនង​រវាង​ក្រុង​មូស្គូ និងប្រទេស​លោកខាងលិចកាន់តែយ៉ាប់យ៉ឺន​ ដោយសារ​ការជ្រៀតជ្រែក​នៅ​អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងមេដឹកនាំមីយ៉ាន់ម៉ានឹងធ្វើឡើងតាមការគ្រោងទុកតាមរបៀបវារៈ លើបញ្ហានៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់លោក Lavrov ក៏ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់លើរុស្ស៊ី និងចិន ថាបានផ្គត់ផ្គង់អាវុធដល់យោធាមីយ៉ាន់ម៉ាសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ក៏ដូចជាពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់កាលពីសប្ដាហ៍មុនពីសំណាក់យោធាមីយ៉ាន់ម៉ា ក្រោយត្រូវបានទទួលរងការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

កន្លងមកមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ធ្លាប់បានធ្វើដំណើរទស្សនកិច្ចផ្ទាល់ខ្លួននៅទីក្រុងមូស្គូកាលពីខែកក្កដា ហើយក៏បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារអវកាស និងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូផងដែរ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ រុស្ស៊ី ត្រៀមពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅប៉ុន្មានខែទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម