ព័ត៌មានអន្ដរជាតិ
ចាប់ម៉ូតូរត់ពន្ធឆ្លងដែនជិត២០គ្រឿង នៅរបៀងព្រំដែនកម្ពុជា ថៃ
ម៉ូតូស៊ែរីថ្មីៗចំនួន១៩គ្រឿងបម្រុងឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដែលជារបស់ឈ្មួញដុះស្លែក្នុងស្រុកសំពៅលូន ត្រូវបានទាហានឈុតខ្មៅថៃស្ទាក់ចាប់បានទាំងអស់ ខណ:ដែលមានក្រុមយុវជនខ្មែរមួយក្រុមកំពុងដើរដឹកស្ងាត់ៗចេញពីជាយភូមិមួយកន្លែងក្បែព្រំដែនថៃ-កម្ពុជា។

កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួតព្រំដែនលោស១២ សហការជាមួយទាហានឈុតខ្មៅក្នុងកងរយលេខ១២០១ បានប្រព្រឹត្តទៅកាលពីវេលាកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ៨ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការកម្លាំងបានសង្គេតឃើញយុវជនខ្មែរមួយក្រុមបាននាំគ្នាដើរដឹកម៉ូតូម្នាក់មួយគ្រឿងដោយមិនហ៊ានបញ្ឆេះទេ ខ្លាចឮសម្លេង ដោយពួកគេបានដឹកតាមផ្លូវលំក្នុងចម្ការឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។

ក្រោយពីសមត្ថកិច្ចបង្ហាញខ្លួន ក្រុមយុវជនទាំងនោះនាំគ្នារត់គេចទៅគ្រប់ទិសទីដោយនាំគ្នាផ្តួលម៉ូតូទុកចោលតែម្តង។ ក្រោពេលត្រួតពិនិត្យ គឺមានម៉ូតូម៉ាក HONDA SCOOPY ចំនួន ១៦គ្រឿង ម៉ាក YAMAHA AEROX ចំនួន១គ្រឿង ម៉ាក YAMAHA M-SLAZ ចំនួន១គ្រឿង និងម៉ាក HONDA CLICK ចំនួន១គ្រឿង សរុបមានចំនួន១៩គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចថៃបានប្រគល់ម៉ូតូទាំងអស់អោយទៅអង្គភាពជំនាញហើយដើម្បីមានវិធានការស្រាវជ្រាវរកម្ចាស់ដែលជាមេឈ្មួញរត់ពន្ធម៉ូតូឆ្លងដែននេះ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ៕
អត្ថបទ : សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


