ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ចំៗថា អាមេរិក និងណាតូជាប់ពាក់ព័ន្ធក្នុងជម្លោះ អ៊ុយក្រែន
ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានច្រានចោលការអះអាងរបស់លោកខាងលិចដែលថា អង្គការណាតូមិនជាប់ពាក់ព័ន្ធនឹងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ហើយបានចោទប្រកាន់ពួកគេថា កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ក្រោមដៃរបស់អ៊ុយក្រែន ។

លោក Medvedev បាននិយាយថា “បច្ចុប្បន្នសហរដ្ឋអាមេរិក និងណាតូកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ ។ ពួកគេធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ជាពិសេសការផ្គត់ផ្គង់អាវុធវាយលុកឥតឈប់ឈរទៅឲ្យអ៊ុយក្រែន ចាប់ពីអាវុធធុនតូច រហូតដល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនដូចជា HIMARS ជាដើម” ។
ទន្ទឹមនោះលោក Medvedev ក៏បានច្រានចោលការភ័យខ្លាចនៃការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី ៣ ផងដែរ ប៉ុន្តែបានកត់សម្គាល់ថា សញ្ញាដំបូងនៃជម្លោះពិភពលោកដែលអាចកើតមានអាចត្រូវបានគេឃើញរួចទៅហើយ ។ លោកបានបន្ថែមថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបម្រើយ៉ាងពិតប្រាកដក្នុងការការពារជម្លោះបែបនេះ ។

ប្រធានក្រុមប្រឹក្សាសន្តិសុខក៏បានធានាផងដែរថា រុស្ស៊ីនឹងមិនងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនមានការធានានៅក្នុងជម្លោះនោះទេ ហើយបានរំឭកថា ប្រទេសរុស្ស៊ីបានបង្កើតច្បាប់ប្រកបដោយតម្លាភាពសម្រាប់ការប្រើប្រាស់អាវុធយុទ្ធសាស្ត្ររបស់ខ្លួន ។ លោកបានកត់សម្គាល់ថា ការឆ្លើយតបរបស់ក្រុងមូស្គូចំពោះការគំរាមកំហែងណាមួយនឹងធ្វើឡើងស្របតាមទំហំនៃការគំរាមកំហែងនោះ ។
ជាចុងក្រោយលោក Medvedev បានរំលឹកឡើងវិញនូវយុត្តិកម្មទាំងបួនសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ី ដែលមានដូចជា ការប្រើប្រាស់អាវុធបែបនេះរបស់ប្រទេសដទៃមកលើរុស្ស៊ី, ការបាញ់បង្ហោះមីស៊ីលនុយក្លេអ៊ែរសំដៅលើប្រទេសរុស្ស៊ី, ការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងអាវុធយុទ្ធសាស្ត្ររបស់រុស្ស៊ី និងការគំរាមកំហែងជិតមកដល់ចំពោះអត្ថិភាពរបស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ដំណើរការយន្តហោះចម្បាំងឡើងវិញដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


