ព័ត៌មានអន្ដរជាតិ
ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់និងការចំណាយកញ្ចប់ថវិកាពាក់ព័ន្ធជំងឺកូវីដ១៩ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។
ដំបូងឡើយ លោក ត្រាំ បានបដិសេធចុះហត្ថលេខាលើវិក័យប័ត្រនេះដោយនិយាយថា គាត់ចង់ផ្តល់ឲ្យប្រជាជននូវប្រាក់កាន់តែធំ។
ការពន្យាពេលនេះមានន័យថា ជនជាតិអាមេរិករាប់លាននាក់ដែលឥតការងារធ្វើត្រូវបាត់បង់អត្ថប្រយោជន៍ជាបណ្តោះអាសន្ន។

កញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៩០០ពាន់លានដុល្លារត្រូវបានអនុម័តដោយសភាបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ។
វាជាផ្នែកមួយនៃកញ្ចប់ចំណាយ២.៣ទ្រីលានដុល្លារដែលរួមបញ្ចូលទាំងទឹកប្រាក់១.៤ទ្រីលានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធធម្មតាផងដែរ។
ប្រសិនបើលោក ត្រាំ មិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឲ្យទៅជាច្បាប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទទេនោះ ការបិទរដ្ឋាភិបាលមួយផ្នែកនឹងចាប់ផ្តើមឡើង។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើលោក ត្រាំ បន្តពន្យារពេលការចុះហត្ថលេខា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Trump ផ្តល់ការលើកលែងទោសដល់មន្រ្តីជាច្រើនរូប
ចុចអាន៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


