ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden
កាលពីថ្ងៃអង្គារមេដឹកនាំសម្លេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Mitch McConnell បានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden លើជ័យជម្នះនៃការបោះឆ្នោតរបស់លោកក្នុងរយៈពេល ៥ សប្តាហ៍ បន្ទាប់ពីយកឈ្នះលើលោកប្រធានាធិបតី Donald Trump ។
ថ្លែងក្នុងវិមានព្រឹទ្ធសភា អ្នកសាធារណរដ្ឋជាន់ខ្ពស់របស់ព្រឹទ្ធសភាបាននិយាយថា ពេលនេះលោក និងមនុស្សរាប់លាននាក់ផ្សេងទៀតទទួលបានលទ្ធផលបោះឆ្នោតផ្លូវការពីអង្គអ្នកបោះឆ្នោតតំណាង ។

លោក Mitch McConnell បាននិយាយថា “ដូច្នេះថ្ងៃនេះខ្ញុំចង់អបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ។ ប្រធានាធិបតីជាប់ឆ្នោតមិនមែនជាមនុស្សចម្លែកសម្រាប់ព្រឹទ្ធសភាទេ។ គាត់បានលះបង់ខ្លួនឯងសម្រាប់សេវាកម្មសាធារណៈអស់រយៈពេលជាច្រើនឆ្នាំ ។ ខ្ញុំក៏ចង់អបអរសាទរដល់អនុប្រធានជាប់ឆ្នោតលោកស្រី Kamala Harris ក៏ដូចជាក្រុមការងាររបស់យើងមកពីរដ្ឋកាលីហ្វ័រញ៉ា” ។
លោកបាននិយាយថា “លើសពីនេះទៅទៀតជនជាតិអាមេរិកទាំងអស់អាចមានមោទនភាពដែលប្រទេសរបស់យើងមានអនុប្រធានាធិបតីជាស្ត្រីជាលើកដំបូង” ។

លោកស្រី Harris មិនត្រឹមតែជាស្ត្រីដំបូងគេដែលបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតនោះទេ ប៉ុន្តែក៏ជាជនជាតិស្បែកខ្មៅ និងអាស៊ីកាត់អាមេរិកដំបូងគេដែលកាន់តំណែងនេះ ។
គួរបញ្ជាក់ថា លោក Joe Biden នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ ហើយនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទីបំផុត ពូទីន ផ្ញើសារទៅ ចូ បៃដិន
ចុចអាន ៖ រុស្ស៊ីបាញ់មីស៊ីល៤គ្រាប់ កងទ័ពអាមេរិកផ្អើលពេញបន្ទាយ
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


