ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើនល្បឿនលក់អាវុធឲ្យសម្ព័ន្ធមិត្ត ព្រោះខ្លាចចាញ់ ចិន និងរុស្ស៊ី
បើតាមមន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់កាសែត Wall Street Journal ថា ភាពតានតឹងដែលកំពុងកើនឡើងជាមួយចិន និងជម្លោះនៅអ៊ុយក្រែនបានជំរុញឲ្យមន្ទីរបញ្ចកោណបង្កើតក្រុមការងារពិសេសមួយដើម្បីជួយសម្រួលដល់ការលក់អាវុធទៅឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ។
កាសែត Wall Street Journal (WSJ) បាននិយាយនៅក្នុងអត្ថបទរបស់ខ្លួនដែលបានចេញផ្សាយកាលពីពេលកន្លងទៅថា ក្រុមការងារពិសេសនោះឈ្មោះថា “ក្រុមខ្លា” ត្រូវបានដាក់បញ្ចូលគ្នានៅក្នុងខែសីហា ដើម្បីស្វែងរកមធ្យោបាយក្នុងការចែកចាយអាវុធដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ្នកទិញបរទេសឲ្យបានកាន់តែលឿន ។
មន្ត្រីបានប្រាប់ WSJ ទៀតថា ស្ថាប័នថ្មីនេះត្រូវបានសហការបង្កើតឡើងដោយអនុរដ្ឋលេខាធិការការពារជាតិចំនួន ២ រូប ខណៈដែលក៏រួមបញ្ចូលទាំងតំណាងមកពីសេវាកម្មផ្សេងៗរបស់មន្ទីរបញ្ចកោណផងដែរ ហើយគំនិតនេះត្រូវបានចាប់ផ្តើម បន្ទាប់ពីការកើនឡើងភាពតានតឹងជាមួយចិនជុំវិញកោះតៃវ៉ាន់ និងតម្រូវការក្នុងការបំពេញឃ្លាំងអាវុធរបស់សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបដែលកំពុងមានហានិភ័យ ដោយសារតែការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ។
ទន្ទឹមនោះ ទីក្រុងវ៉ាស៊ីនតោនក៏មានការព្រួយបារម្ភដែរថា តម្លៃខ្ពស់ និងដំណើរការដ៏ស្មុគស្មាញ ជាពិសេសភាពយឺតយ៉ាវសម្រាប់ការលក់អាវុធ ដែលត្រូវបានអនុវត្តដោយមន្ទីរបញ្ចកោណក្រោមការត្រួតពិនិត្យរបស់ក្រសួងការបរទេស និងសភា បាននឹងកំពុងធ្វើឲ្យសហរដ្ឋអាមេរិកមានគុណវិបត្តិ ជាពិសេសភ័យខ្លាចចាញ់ក្នុងការប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី ។
ជាចុងក្រោយកាសែត WSJ បាននិយាយថា បញ្ហាមួយទៀតដែលអាចធ្វើឲ្យស្មុគស្មាញដល់ដំណើរនៃការលក់អាវុធទៅបរទេសរបស់អាមេរិកនោះ គឺការខ្វះខាតនៃស្តុកអាវុធ និងគ្រាប់រំសេវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែជំនួយយោធារាប់ពាន់លានដុល្លារបានផ្តល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


