ព័ត៌មានអន្ដរជាតិ
តម្លៃឧស្ម័ននៅ អឺរ៉ុប រយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីដាក់ទណ្ឌកម្ម រុស្ស៊ី
ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចពាក់ព័ន្ធការនាំចេញប្រេងរុស្ស៊ីទៅកាន់អឺរ៉ុប ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន កំពុងបណ្ដាលឲ្យទ្វីបមួយនេះជួបវិបត្តិផ្គត់ផ្គង់ថាមពលឧស្ម័នយ៉ាងខ្លាំង ជាពិសេសការកើនឡើងតម្លៃក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ។
ក្នុងខែមិថុនាតម្លៃឧស្ម័នជាមធ្យមនៅអឺរ៉ុបគឺប្រហែល ១,២៤០ ដុល្លារក្នុង ១,០០០ ម៉ែត្រគូប និងប្រហែល ១,៨៥០ ដុល្លារក្នុងខែកក្កដា ។ ចំណែកនៅក្នុងខែសីហាតម្លៃឧស្ម័នគឺ ២,៥១៥ ដុល្លារ ហើយចាប់តាំងពីដើមខែកញ្ញាមក តម្លៃឧស្ម័នជាមធ្យមប្រហែល ២ ,៣៣០ ដុល្លារក្នុង ១,០០០ ម៉ែត្រគូប ខណៈតម្លៃខ្ពស់បំផុតបានឡើងរហូតដល់ ៣,៥៤១ ដុល្លារ ចាប់តាំងពីដើមខែមីនា ។
ការកើនឡើងតម្លៃនេះក៏កើតឡើង ស្របពេលដែលក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Gazprom បានបញ្ចប់ការផ្គត់ផ្គង់ទាំងស្រុងតាមរយៈបំពង់បង្ហូរប្រេង Nord Stream ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ប៉ុន្តែក៏អាចបញ្ឈប់នេះផងដែរ នៅពេលអឺរ៉ុបដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូ ។
បំពង់ Nord Stream លាតសន្ធឹងប្រវែង ១,២០០ គីឡូម៉ែត្រ នៅបាតសមុទ្របាល់ទិក ចាប់ពីឆ្នេររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅភាគឦសានប្រទេសអាល្លឺម៉ង់ ។
បំពង់នេះបើកដំណើរការក្នុងឆ្នាំ ២០១១ ហើយអាចបញ្ជូនឧស្ម័នអតិបរមា ១៧០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


