ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា សាកសពក្នុងផ្នូរដែលទើបរកឃើញ សុទ្ធតែត្រូវធ្វើទារុណកម្ម
លោក Volodymyr Zelensky បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតទើបតែរកឃើញភស្តុតាងនៅទីបញ្ចុះសពដ៏ធំមួយក្នុងប្រទេសអ៊ុយក្រែន ខណៈអ្នកស្លាប់មួយចំនួនត្រូវគេធ្វើទារុណកម្ម សពខ្លះបាក់ដៃជើង និងមានខ្សែពួរជុំវិញករបស់ពួកគេ។

នៅក្នុងវីដេអូមួយ ដែលត្រូវបានចែករំលែកត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុង Izyum ដែលទើបនឹងយកបានមកវិញពីកងកម្លាំងរុស្ស៊ី លោក Zelensky បញ្ចាក់ថា ផ្នូរជាង៤០០ ត្រូវបានរកឃើញនៅកន្លែងនោះ។
លោកបាននិយាយថា មនុស្សធំ និងកុមារស៊ីវិលរាប់រយនាក់ ក៏ដូចជាទាហាន ត្រូវបានគេរកឃើញថា “ធ្វើទារុណកម្ម បាញ់សម្លាប់ដោយការបាញ់ផ្លោង” នៅជិតទីបញ្ចុះសព Pishchanske នៃទីក្រុង Izyum ។

ទន្ទឹមនោះ អ្នកសារព័ត៌មាន Al Jazeera បានរាយការណ៍ថា ឃើញផ្នូរដែលមានឈើឆ្កាងសាមញ្ញ។ សពខ្លះដាក់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងមរណភាព ប៉ុន្តែខ្លះទៀតគ្រាន់តែជាលេខប៉ុណ្ណោះ។ កន្លែងនេះមានភាពក្រៀមក្រំ សាកសពស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំង អ្នកខ្លះហាក់ដូចជាបាត់បង់ជីវិតតាំងពីយូរយារណាស់មកហើយ ខណៈដែលសពរបស់ពួកគេ កំពុងរលួយ វានឹងក្លាយជាការងារដ៏ធំសម្រាប់អ្នកជំនាញផ្នែកកោសល្យវិច័យ។

យ៉ាងណាមិញ ប្រសិនបើចំនួនសាកសពត្រូវបានបញ្ជាក់ នោះទីតាំងនៅ Izyum ដែលជាអតីតបន្ទាយជួរមុខរបស់រុស្ស៊ី នឹងក្លាយជាកន្លែងបញ្ចុះសពដ៏ធំបំផុត នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីក្រោយសង្គ្រាមបាល់កង់ឆ្នាំ ១៩៩០ មក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន រកឃើញផ្នូរដាក់សពមនុស្សជាង ៤០០នាក់ក្នុងទីក្រុង Izium ក្រោយរុស្ស៊ី ដកទ័ព
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


