ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រកឃើញផ្នូរដាក់សពមនុស្សជាង ៤០០នាក់ក្នុងទីក្រុង Izium ក្រោយរុស្ស៊ី ដកទ័ព (មានវីដេអូ)
អាជ្ញាធរអ៊ុយក្រែន បានរកឃើញផ្នូរដ៏ធំមួយ ដែលមានដាក់សពមនុស្សចំនួន ៤៤០នាក់នៅទីក្រុង Izium ដែលទើបវាយដណ្តើមបានពីកងកម្លាំងរុស្ស៊ីវិញ កាលពីប៉ុន្មានថ្ងៃមុន។

ទាហានរុស្ស៊ីរាប់ពាន់នាក់ បានរត់ចេញពីទីក្រុង Izium កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានកាន់កាប់ទីក្រុងនេះ និងប្រើប្រាស់ទីនោះជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់ Kharkiv។ ទាហានរុស្ស៊ី ក៏បានបន្សល់ទុកនូវគ្រាប់រំសេវ និងឧបករណ៍មួយចំនួនធំផងដែរ។
លោក Serhiy Bolvinov មេប៉ូលិសស៊ើបអង្កេតប្រចាំតំបន់ Kharkiv បានប្រាប់ Sky News ថា “ខ្ញុំអាចនិយាយបានថា វាជាកន្លែងកប់សពដ៏ធំបំផុតមួយនៅក្នុងទីក្រុងធំ នៃតំបន់ទើបរំដោះបាន។ សពមនុស្សចំនួន៤៤០នាក់ ត្រូវបានកប់នៅក្នុងកន្លែងតែមួយ។ អ្នកខ្លះស្លាប់ដោយសារការបាញ់កាំភ្លើងធំ អ្នកខ្លះស្លាប់ដោយសារការវាយប្រហារពីអាកាស”។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ រ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់អ៊ុយក្រែនបានទេ ហើយក៏មិនមានការអត្ថាធិប្បាយជាសាធារណៈ ពីរុស្ស៊ីលើការចោទប្រកាន់នេះដែរ។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Volodymyr Zelensky បានដាក់ការស្តីបន្ទោសលើប្រទេសរុស្ស៊ី ហើយបានប្រដូចការរកឃើញនេះ ទៅនឹងអ្វីដែលបានកើតឡើងក្នុងតំបន់ Bucha នៅជាយក្រុង កៀវ ក្នុងដំណាក់កាលដំបូងនៃការលុកលុយរបស់កងកម្លាំងរុស្ស៊ី កាលពីចុងខែកុម្ភៈ។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅទីនោះ។ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីខែមេសាថា ជនស៊ីវិលរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លាប់នៅក្នុងការវាយលុកដាច់ដោយឡែករបស់រុស្ស៊ី លើកំពង់ផែ Mariupol ភាគខាងត្បូង។
យ៉ាងណាក្តី រុស្ស៊ីបានបដិសេធការកំណត់គោលដៅលើជនស៊ីវិល ឬប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ុយក្រែន បើកការវាយប្រហារចូលទឹកដីរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


