ព័ត៌មានអន្ដរជាតិ
តំបន់ផ្ដាច់ខ្លួនរបស់ អ៊ុយក្រែន ចំនួន ៤ នឹងបោះឆ្នោតចូលរួមជាមួយ រុស្ស៊ី
មេដឹកនាំផ្តាច់ខ្លួននៃតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីចំនួន ៤ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេគ្រោងនឹងរៀបចំការបោះឆ្នោតនៅចុងសប្តាហ៍នេះដើម្បីឲ្យទឹកដីទាំងនេះក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី នៅពេលដែលទីក្រុងមូស្គូបានបាត់បង់ដីនៅក្នុងសង្រ្គាមដែលវាបានចាប់ផ្តើមជិត ៧ ខែមកនេះ ។

តំបន់ទាំង ៤ នោះគឺ Donetsk, Kherson, Luhansk និង Zaporizhzhia ខណៈការប្រកាសធ្វើប្រជាមតិដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះទៅបានកើតឡើង បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វាគឺជារឿងចាំបាច់ ។
ទន្ទឹមនោះ លោក Denis Pushilin មេតំបន់ Donetsk បាននិយាយថា “ប្រជាជនដែលរងទុក្ខយ៉ាងយូរនៅតំបន់ Donbass នឹងទទួលបានសិទ្ធិដើម្បីក្លាយជាផ្នែកមួយនៃប្រទេសដ៏អស្ចារ្យដែលពួកគេតែងតែចាត់ទុកមាតុភូមិរបស់ពួកគេ ហើយការបោះឆ្នោតនេះនឹងជួយស្ដារយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលប្រជាជនរុស្ស៊ីរាប់លាននាក់កំពុងរង់ចាំ” ។

ដោយឡែកមេដឹកនាំដែលគាំទ្រដោយទីក្រុងមូស្គូនៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី និងសកម្មជនគាំទ្ររុស្ស៊ីកាន់កាប់នៅក្នុងតំបន់ Zaporizhzhia ក៏បានចូលរួមការអំពាវនាវដល់អាជ្ញាធរបំបែកខ្លួននៅតំបន់ Luhansk និង Donetsk ផងដែរសម្រាប់ការធ្វើប្រជាមតិយ៉ាងឆាប់រហ័សក្នុងការចូលរួមជាមួយប្រទេសរុស្ស៊ី ។
សម្ពាធនៅក្នុងប្រទេសរុស្ស៊ី និងពីមេដឹកនាំដែលគាំទ្រដោយទីក្រុងមូស្គូនៅតំបន់ Luhansk និង Donetsk សម្រាប់ការបោះឆ្នោតក្នុងតំបន់ដែលនឹងត្រួសត្រាយផ្លូវរបស់ពួកគេទៅកាន់ភាពជារុស្ស៊ីពេញលេញបានកើនឡើង បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនមានការគាំទ្រដោយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចលើទឹកដីរបស់ខ្លួនដែលកាន់កាប់ដោយរុស្ស៊ី ។

គួរបញ្ជាក់ថា ការបោះឆ្នោតរបស់តំបន់ទាំងនេះសម្រាប់ការចូលរួមជាមួយរុស្ស៊ីអាចកំណត់ដំណាក់កាលក្នុងការបង្កើនជម្លោះរបស់ទីក្រុងមូស្គូ ស្របពេលដែលការប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែនកំពុងបង្ហាញភាពជោគជ័យកាន់តែខ្លាំងឡើងក្នុងការដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ឲ្យទាហានប្រុងជើងការ ចំពេលមានភាពតានតឹងនៅព្រំដែន អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


