ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ឲ្យទាហានប្រុងជើងការ ចំពេលមានភាពតានតឹងនៅព្រំដែន អឺរ៉ុប
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កាលពីថ្ងៃអង្គារបានដាក់អង្គភាពកងទ័ពដើម្បីប្រុងជើងការ ចំពេលមានភាពតានតឹងនៅតាមព្រំដែនរបស់សហភាពអឺរ៉ុប ។

លោក Lukashenko បានថ្លែងក្នុងជំនួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរដ្ឋនៃប្រទេសបេឡារុស លោក Alexander Grigoryevich ថា “ស្ថានភាពបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ណាស់ ។ ទោះយ៉ាងណា យើងមិនចាំបាច់ភ័យខ្លាចអ្វីនោះទេ ។ យើងត្រូវដាក់អង្គភាពយោធាមួយចំនួនឲ្យប្រុងជើងការតាមស្តង់ដារសម័យសង្គ្រាម ហើយនេះគឺជាការចាំបាច់បំផុត” ។
ស្របពេលជាមួយគ្នានោះលោក Lukashenko ក៏បាននិយាយជាថ្មីផងដែរពីការគាំទ្ររបស់បេឡារុសចំពោះរុស្ស៊ីថា “យើងបានបង្កើតលំហការពារ ហើយតាមពិតយើងមានកម្លាំងប្រដាប់អាវុធរួមជាមួយរុស្ស៊ី ។ គ្រប់ផ្នែកទាំងអស់នៃកងទ័ពរុស្ស៊ីត្រូវឆ្លងកាត់ប្រទេសបេឡារុស ហើយនេះជាកាតព្វកិច្ចចំពោះសម្ព័ន្ធមិត្តរបស់យើង” ។

លោក Lukashenko បានកត់សម្គាល់ថា បេឡារុសកំពុងមានកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតកងជីវពលស្ម័គ្រចិត្តដើម្បីពង្រឹងការការពារមាតុភូមិ ខណៈប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីមួយនេះក៏បានគាំទ្រប្រទេសជិតខាងភាគខាងកើតរបស់ខ្លួនក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុករបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយបានសម្លាប់មនុស្ស ៥,៧៦៧ នាក់ និង ៨,២៩២ នាក់រងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


