ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកប្រកាសរកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីជាលើកដំបូង
វីរុសកូវីដ១៩បម្លែងខ្លួនឆ្លងកាន់តែសាហាវដែលគេរកឃើញដំបូងនៅចក្រភពអង់គ្លេស ពេលនេះត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ Colorado នៃសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

វាជាលើកដំបូងហើយដែលវីរុសបម្លែងខ្លួនប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក។
អភិបាលរដ្ឋ Colorado លោក Jared Polis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីរុសកូវីដ១៩បម្លែងខ្លួនប្រភេទថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរស Colorado វ័យ២០ឆ្នាំម្នាក់ដោយគាត់គ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ។
យោងតាមលោក Polis បានឲ្យដឹងថា បុរសរូបនេះកំពុងដាក់ឲ្យនៅដាច់ពីគេក្នុងតំបន់ Elbert ហើយនឹងនៅតែធ្វើចត្តាឡីស័ករហូតទាល់តែមានការបញ្ជាក់ពីមន្ត្រីសុខាភិបាល។

លោកអភិបាលបាននិយាយថា មិនទាន់មានការបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរបស់បុរសម្នាក់នេះនៅឡើយទេប៉ុន្តែមន្ត្រីសុខាភិបាលកំពុងធ្វើការតាមដាន។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅជុំវិញពិភពលោកបានរឹតបន្តឹងវិធានការរឹតត្បិតរបស់ខ្លួនបន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសរកឃើញ SARS-CoV-2 បម្លែងខ្លួនប្រភេទថ្មីនាពេលថ្មីៗនេះ។

វីរុសនេះមានការផ្លាស់ប្តូរឥតឈប់ឈរហើយការវិភាគបឋមនៅក្នុងប្រទេសបានបង្ហាញថា វីរុសថ្មីនេះអាចឆ្លងខ្លាំងជាងវីរុសផ្សេងៗរហូតដល់ទៅ៧០ភាគរយឯណោះ។
បទបញ្ជាថ្មីមួយបានចូលជាធរមាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសមកដល់សហរដ្ឋអាមេរិកពីចក្រភពអង់គ្លេសត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានមិនលើសពី៧២ម៉ោងមុនពេលចេញដំណើរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី
ចុចអាន៖ វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីរាលដាលទៅដល់ បារាំង ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


