Connect with us

ព័ត៌មានអន្ដរជាតិ

តើ អាមេរិក ជះលុយលើជំនួយយោធាឲ្យ អ៊ុយក្រែន អស់ប៉ុន្មានហើយ?

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិកបាននិយាយថា ជំនួយយោធាដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យប្រទេសអ៊ុយក្រែនមានចំនួនសរុបប្រហែល ១៦.២ ពាន់លានដុល្លារហើយ គិតចាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្ដើមសង្គ្រាមលុកលុយមកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់នេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា នឹងផ្តល់ជំនួយយោធាក្នុងទឹកប្រាក់ប្រហែល ១.១ ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ។

កញ្ចប់ថ្មីនេះមានប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ ឬ HIMARS ចំនួន ១៨ គ្រឿង រថពាសដែក និងរ៉ាដាដែលមានសមត្ថភាពអាចតាមដានយន្តហោះគ្មានមនុស្សបើករបស់សត្រូវចំនួន ១៥០ គ្រឿងផងដែរ ។

ក្រសួងការពារជាតិអាមេរិកនិយាយថា ជំនួយចុងក្រោយនេះ គឺសំដៅជួយដល់ប្រទេសអ៊ុយក្រែនទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ស្របពេលដែលសហរដ្ឋអាមេរិកក៏ទើបតែផ្ដល់កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធដើម្បីផ្គត់ផ្គង់ឧបករណ៍ទំនើបៗដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

ទន្ទឹមនោះ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា “កញ្ចប់នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង ខណៈដែលទីក្រុងវ៉ាស៊ីនតោននឹងវិនិយោគបន្ថែមលើសមត្ថភាពសំខាន់ៗដើម្បីកសាងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ RT ផ្សាយថា អាមេរិក និងអឺរ៉ុប កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម