ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនមីស៊ីលដែល រុស្ស៊ី បាញ់យ៉ាងសន្ធាប់លើទីក្រុង អ៊ុយក្រែន
ប្រមុខយោធាអ៊ុយក្រែនលោក Valeriy Zaluzhny បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលយ៉ាងហោចណាស់ចំនួន ៧៥ គ្រាប់នៅអ៊ុយក្រែន ក្នុងអំឡុងពេលនៃការវាយប្រហារដ៏សន្ធឹកសន្ធាប់លើទីក្រុងជាច្រើនកាលពីថ្ងៃចន្ទ ។

លោក Valeriy Zaluzhny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយការបាញ់កាំជ្រួចមីស៊ីលតាមផ្លូវអាកាសស្រោចលើទឹកដីអ៊ុយក្រែន ហើយក្នុងនោះរុស្ស៊ីក៏បានប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ផងដែរ” ។

ទន្ទឹមនោះ ប៉ូលិសក៏បាននិយាយផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ១៤ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលទីក្រុងកៀវរងការវាយប្រហារ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ហើយការផ្ទុះនេះក៏ហាក់ដូចជាចំគោលដៅជាងការវាយប្រហាររបស់រុស្ស៊ី ក្នុងអំឡុងពេលសង្គ្រាមលុកលុយនាពេលលកន្លងមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ការផ្ទុះជាច្រើនលើកកំពុងកើតឡើងនៅកណ្ដាលទីក្រុង កៀវ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


