ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាស ធំបំផុតមិនធ្លាប់មាន
នៅថ្ងៃចន្ទទី៣១ខែតុលានេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាធំបំផុត ដោយយន្តហោះចម្បាំងរាប់រយគ្រឿងមកពីប្រទេសទាំងពីរ បានធ្វើការហោះហើរហាត់វាយប្រហាររយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ។

កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ប្រតិបត្តិការដែលមានឈ្មោះថា Vigilant Storm នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ដោយយន្តហោះចម្បាំងប្រហែល២៤០គ្រឿង នឹងធ្វើប្រតិបត្តិការហោះហើរប្រហែល ១៦០០ជើង។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ចំនួនបេសកកម្មនេះ គឺខ្ពស់បំផុតមិនធ្លាប់មានសោះសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។
សមយុទ្ធ Vigilant Storm នឹងរួមបញ្ចូលទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។ ចំណែក ប្រទេសអូស្ត្រាលី ក៏នឹងដាក់ពង្រាយយន្តហោះចាក់ប្រេងលើអាកាសសម្រាប់សមយុទ្ធនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាង បានថ្កោលទោសសមយុទ្ធរួមគ្នានេះ ថាជាការហាត់សមសម្រាប់ការឈ្លានពាននិងបង្ហាញពីគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល។ ជាការតវ៉ាចំពោះសមយុទ្ធនាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស ហើយបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ។

សម្ព័ន្ធមិត្តនិយាយថា ការហ្វឹកហ្វឺនបែបនេះ គឺចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីប្រទេសកូរ៉េខាងជើង ដែលបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ហើយបានត្រៀមលក្ខណៈ ដើម្បីចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក-កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំឡើងវិញ ក្រោយផ្អាក ៤ឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


