Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អរគុណសម្ដេចតេជោ ហ៊ុន សែន បែបណាខ្លះ ក្រោយជួប​សន្ទនាតាមទូរស័ព្ទ

បានផុស

នៅ

យោងតាមការបង្ហោះលើបណ្ដាញ Twitter ផ្លូវការរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឲ្យដឹងនៅប៉ុន្មានម៉ោងមុននេះថា បន្ទាប់ពីការជួបសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយ លោក Zelensky បានសម្ដែងការអរគុណដល់សម្ដេចតេជោក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ សម្រាប់ការគាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ក៏ដូចជាការគាំទ្រនៅអង្គការសហប្រជាជាតិ (UN) ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Zelensky កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្នុងនាមជាប្រធានអាស៊ាន បន្ទាប់ប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើកម្លាំងយោធាក្នុងការលុកលុយប្រទេសដទៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម