Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចេញមុខឆ្លើយតប ក្រោយអាមេរិកចោទថា ផ្តល់កាំភ្លើងធំទៅឲ្យ រុស្ស៊ី

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារទី០៨ខែវិច្ឆិកានេះថា ការអះអាងដោយសហរដ្ឋអាមេរិកដែលថា ទីក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនគឺ “គ្មានមូលដ្ឋាន”។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្តីបន្ទោសនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបផងដែរ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមានថា ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ អាចឈានដល់ការសាកល្បងនុយក្លេអ៊ែរ។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby

សេចក្តីថ្លែងការណ៍ថ្ងៃអង្គារ បានច្រានចោលការចោទប្រកាន់របស់អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby ដែលបាននិយាយកាលពីសប្តាហ៍មុនថា កាំភ្លើងធំពីកូរ៉េខាងជើងទៅរុស្ស៊ី កំពុងផ្គត់ផ្គង់ក្រោមការបិទបាំងការដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាឬអាហ្វ្រិក។

យោងតាម ​​KCNA, អនុប្រធានកិច្ចការបរទេសយោធានៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម អំពីការជួញដូរអាវុធដោយគ្មានមូលដ្ឋានរវាងកូរ៉េខាងជើង និងរុស្ស៊ី”។

សេចក្តីថ្លែងការណ៍បាននិយាយថា កូរ៉េខាងជើងមើលឃើញថា ពាក្យចចាមអារ៉ាមនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងអរិភាពរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យខូចមុខមាត់របស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “យើងសូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងមិនដែលមានការដោះដូរអាវុធជាមួយរុស្ស៊ីទេ។ យើងមិនមានផែនការធ្វើដូច្នេះឡើយនាពេលអនាគត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រូបភាពពីផ្កាយរណបឃើញរថភ្លើង កូរ៉េខាងជើង ចេញពីប្រទេស សង្ស័យដឹក អាវុធទៅឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម