ព័ត៌មានអន្ដរជាតិ
៤ ចំណុចដែលគេចាប់អារម្មណ៍បំផុតពីស្ដេចស៊ុលតង់មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
នៅរយៈពេលប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ច្រើនអំពីព្រះរាជវត្តមានព្រះមហាក្សត្រព្រុយណេដែលយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤០ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
១. បើកយន្តហោះផ្ទាល់ដោយអង្គឯង
តាមរយៈរូបភាពផ្សព្វផ្សាយអំពីព្រះរាជដំណើរមកដល់របស់ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ត្រូវបានគេមើល ឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing 787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះ ចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

២. ស្បែកជើង ក វែង
ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ត្រូវបានគេប្រទះឃើញទ្រង់ពាក់ព្រះសុពណ៌បាទ ក វែង (ស្បែកជើង ក វែង) ខុសពីមេដឹកនាំប្រទេសអាស៊ានដទៃទៀតទាំងអស់ អំឡុងពេលប្រជុំអាស៊ាន និងយាងគាល់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាថ្ងៃទី១០ ខែវិច្ឆិកានេះ។

៣. ស្ដេចខុសពីមេដឹកនាំអាស៊ាន
ព្រះចៅស៊ុលតង់មានព្រះរាជឋានៈជាព្រះហាក្សត្រ និងជាព្រះប្រមុខរដ្ឋព្រុយណេផងដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលតួនាទីនេះខុសពីថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតដែលជានាយករដ្ឋមន្ត្រី និងប្រធានាធិបតី។

៤. ឥរិយាបថរាជបុត្រ
តាមរយៈរូបថតបង្ហាញពីឥរិយាបទការទូតខ្ពស់របស់ព្រះចៅស៊ុលតង់ប្រុយណេ បានផ្តល់ការគោរពដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ទន្ទឹមគ្នានេះ គេក៏បានឃើញនូវកាយវិការឆ្គាំឆ្គងឈរក្រពាត់ដៃថតរូបរបស់ព្រះអង្គម្ចាស់ ជាព្រះរាជបុត្ររបស់ព្រះអង្គផងដែរ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


