Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ស្នើបង្កើនកូតាបញ្ជូនពលករទៅធ្វើការនៅ កូរ៉េខាងត្បូង ចំនួន ៦០០ ភាគរយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchat Chomklin កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Moon Seung-hyun ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាការងារ និងដោះស្រាយបញ្ហាពលករថៃ ដែលរស់នៅដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suchat បានបញ្ជាក់​ថា ក្នុងជំនួបរវាងភាគីទាំងពីរ លោកបានលើកឡើងពីការស្នើឲ្យប្រទេសកូរ៉េបង្កើនកូតាសម្រាប់បញ្ជូនពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀតនៅឆ្នាំ ២០២៣ ពោលស្មើនឹងជាង ៦០០ ភាគរយ សរុប​មាន​ចំនួន ១៥,០០០ ​នាក់ ដែលពី​ដើមឡើយមាន​ចំនួន ២,៥០០ ​នាក់ប៉ុណ្ណោះ ។

ទន្ទឹមនោះលោករដ្ឋមន្ត្រីរំពឹងថា អនាគតឆាប់ៗនេះប្រទេសកូរ៉េខាងត្បូងនឹងយល់ព្រមក្នុងការ​បង្កើន​កូតាឲ្យ​ពលករ​ថៃ​ទៅ​ធ្វើការ​នៅ​កូរ៉េ​កាន់តែ​ច្រើនឡើងៗ​ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសកូរ៉េកំពុងឈានចូលទៅក្នុងសង្គមមនុស្សចាស់ជរា ហើយនឹងជួបបញ្ហាកង្វះខាតកម្លាំងពលកម្មកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបមានតម្រូវការនាំចូលពលករបរទេសច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ MGR Online

ចុចអាន ៖ លោក ពូទីន ជំរុញឲ្យមានការផលិតអាវុធខ្លាំងជាងមុនថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម