ព័ត៌មានអន្ដរជាតិ
អង្គការសហប្រជាជាតិថ្កោលទោស Twitter ក្រោយបិទគណនីសារព័ត៌មានធំៗរបស់អាមេរិក
អង្គការសហប្រជាជាតិ បានថ្កោលទោសបណ្ដាញទំនាក់ទំនងសង្គម Twitter ចំពោះការសម្រេចចិត្តរបស់មេធំ លោក Elon Musk ជុំវិញការបិទចោលគណនីសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក។

កាលពីម្សិលមិញ លោក Elon Musk ប្រកាសបិទគណនី Twitter អ្នកសារព័ត៌មានមកពីស្ថាប័នធំៗរួមមាន The New York Times, The Washington Post, CNN, The Intercept និង Voice of America ដែលការបិទនេះបានបង្កឱ្យមានមតិរិះគន់ ក៏ដូចជាថ្កោលទោសចំៗទៅលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។

លោកស្រី Melissa Fleming អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកទំនាក់ទំនងពិភពលោកថ្លែងថា សេរីភាពសារព័ត៌មានជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ និងជាឧបករណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលបង្កគ្រោះថ្នាក់។
មិនត្រឹមតែអង្គការសហប្រជាជាតិប៉ុណ្ណោះ សូម្បីសហភាពអ៊ឺរ៉ុបក៏បានថ្កោលទោស និងគំរាមដាក់ទណ្ឌកម្មលើ Twitter ផងដែរ ខណៈស្នងការសហភាពអ៊ឺរ៉ុបលោកស្រី Vera Jourova បានទាមទារឱ្យបណ្ដាញសង្គមមួយនេះគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិជាមូលដ្ឋាន។
ទោះយ៉ាងណា នៅថ្ងៃសៅរ៍នេះ លោក Elon Musk ឆ្លើយតបថា ខ្លួននឹងបើកឱ្យគណនី Twitter របស់អ្នកកាសែតជាច្រើនដំណើរការឡើងវិញ បន្ទាប់ពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនាំគ្នាថ្កោលទោស និងគំរាមដាក់ទណ្ឌកម្ម៕
ចុចអាន មូលហេតុដែល Elon Musk សម្រចបិទចោលគណនីសារព័ត៌មានធំៗ
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


