Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា សង្គ្រាម រុស្ស៊ី លើទីក្រុងកៀវ ធ្វើឲ្យប្រជាជន អ៊ុយក្រែន ចេះរួបរួមគ្នាឡើងវិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ការចាប់ផ្តើមនៃសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីលើទីក្រុងកៀវបានធ្វើឲ្យអ៊ុយក្រែនមានការរួបរួមឡើងវិញ ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយក្នុងទិវានៃការរួបរួមថា ឯករាជ្យរបស់អ៊ុយក្រែននឹងត្រូវបាត់បង់ ប្រសិនបើប្រទេសមួយនេះមិនអាចទទួលបានឯកភាពពិតប្រាកដ ហើយចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីពីថ្ងៃទី ២៤ ខែកុម្ភៈ មក ប្រជាជនរបស់យើងបានបង្ហាញពីភាពស្ទាត់ជំនាញក្នុងការរួបរួម ក៏ដូចជាការការពារប្រទេសរបស់យើង” ។

លោក Zelensky បាននិយាយទៀតថា ប្រជាជនអ៊ុយក្រែនកំពុងរួបរួមគ្នាដើម្បីការពារទឹកដីរបស់ពួកគេ ហើយប្រជាជនរបស់យើងពេញមួយផ្ទៃប្រទេសនឹងឮសំឡេងនៃជ័យជម្នះ” ។

ទន្ទឹមនោះលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានបង្កើតពាក្យស្លោកមួយផងដែរថា “យើង​រួបរួម​គ្នា ព្រោះ​យើង​ខ្លាំង ។ យើង​ខ្លាំង ​ដោយ​សារ​តែ​យើង​រួបរួម​គ្នា” ។

គួរបញ្ជាក់ថា ទិវាឯកភាពជាតិអ៊ុយក្រែន គឺជាថ្ងៃឈប់សម្រាកមួយដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២២ ខែមករា ចាប់តាំងពីឆ្នាំ ១៩៩៩ មក ហើយវាក៏ជាថ្ងៃដែលសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន និងសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិច បានចុះហត្ថលេខាលើច្បាប់បង្រួបបង្រួម ក្នុងឆ្នាំ ១៩១៩ ដោយបានរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពនូវសាធារណរដ្ឋទាំងពីរទៅជាប្រទេសតែមួយគឺ “អ៊ុយក្រែន” នេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី បង្កើនការវាយសង្គ្រុបនៅភាគខាងត្បូង អ៊ុយក្រែន បន្ថែមលើការលុក​លុយនៅភាគខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

លោក ប៉ែន បូណា៖ កម្ពុជាស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ

ព័ត៌មានជាតិ៣០ នាទីutes មុន

ពីមណ្ឌលគិរី! រដ្ឋបាលសង្កាត់សុខដុម បំពាក់ភ្លើងសូឡាបំភ្លឺផ្លូវសម្រួលដល់ការធ្វើដំណើរនាពេលយប់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ប្រធានសហភាពសហជីព៖ បណ្តារោងចក្រសហគ្រាសក្នុងស្រុកមានការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ វិលពីប្រទេសថៃវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ហៅពលករខ្មែរធ្វើការនៅថៃរូតរះវិលចូលប្រទេស ព្រោះយោធា និងអ្នកជ្រុលនិយមខ្លះនឹងធ្វើបាបខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម