ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ព្រមានថា ប្រទេសរបស់លោក នឹងប្រឈមការវាយលុកថ្មី នៅចុងខែនេះ (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនដែលនឹងចុះចេញពីតំណែងបាននិយាយថា ប្រទេសខ្លួននឹងប្រឈមការវាយលុកថ្មីរបស់រុស្ស៊ីនៅចុងខែនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈ លោក Oleksiy Reznikov បាននិយាយថា មិនមែនគ្រប់សព្វាវុធរបស់លោកខាងលិចនឹងមកដល់ទាន់ពេលនោះទេ ប៉ុន្តែអ៊ុយក្រែនមានអាវុធបម្រុងគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Reznikov និយាយថា រុស្ស៊ីមិនមានធនធានគ្រប់សព្វដែលត្រៀមទុកដើម្បីបើកការវាយលុកថ្មីនោះទេ ប៉ុន្តែអាចធ្វើឡើងដើម្បីសម្គាល់ជាខួបមួយឆ្នាំនៃការលុកលុយរបស់ទីក្រុងមូស្គូនៅថ្ងៃទី២៤ខែកុម្ភៈ។

ការអត្ថាធិប្បាយរបស់លោក Reznikov កើតឡើងប៉ុន្មានម៉ោងមុនពេលមានសេចក្តីប្រកាសថា លោកនឹងត្រូវជំនួសតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
យោងតាមអ្នកនយោបាយអ៊ុយក្រែនមកពីគណបក្សរបស់លោក Zelensky បានឲ្យដឹងថា ប្រធានផ្នែកចារកម្មយោធាលោក Kyrylo Budanov នឹងចូលកាន់តំណែងរបស់គាត់។

ការរុះរើនេះកើតឡើងចំពេលមានរឿងអាស្រូវពុករលួយជាបន្តបន្ទាប់ ដែលបានញាំញីក្រសួងការពារជាតិ។
លោក Reznikov បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា មន្ត្រីការពារជាតិមួយចំនួនត្រូវបានគេសង្ស័យថា បានកេងបន្លំថវិកាសាធារណៈសម្រាប់លទ្ធកម្មស្បៀងអាហារដល់កងទ័ព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


