Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ធានាមិនសម្លាប់ប្រធានាធិបតី អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ថា លោកនឹងមិនធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ឡើយ។ នេះបើតាមការអះអាងរបស់លោក Bennett ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Naftali Bennett (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន

លោក Bennet បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែមីនាឆ្នាំមុន ក្នុងការប៉ុនប៉ងស្វែងរកបទឈប់បាញ់ដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដំណើរ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់លោក Zelensky។

នៅពេលកងកម្លាំងរុស្សី ព័ទ្ធជុំវិញទីក្រុងកៀវ លោក Zelensky ត្រូវបានគេរាយការណ៍ថា បានលាក់ខ្លួននៅក្នុងទីតាំងសម្ងាត់មួយអំឡុងពេលកិច្ចប្រជុំនោះ។ លោក Bennett បាន​ប្រាប់ទូរទស្សន៍​ប៉ុស្តិ៍​លេខ១២កាល​ពី​ថ្ងៃ​អាទិត្យទី០៥ខែកុម្ភៈថា មេដឹកនាំអ៊ុយក្រែនបានប្រគល់ភារកិច្ចឲ្យគាត់ក្នុងការធានាពីលោកពូទីនថា គាត់នឹងមិនត្រូវបានគេកំណត់គោលដៅសម្រាប់ការធ្វើឃាតនោះទេ។

លោក Zelensky

ពេលនោះ លោក Bennett បានសួរលោកពូទីនថា “តើអ្នកនឹងសម្លាប់លោក Zelensky ទេ?”។ ប្រធានាធិបតី​រុស្ស៊ី​ឆ្លើយ​ថា ​គាត់​នឹង​មិន​ធ្វើរឿងបែបនេះ​ឡើយ។

ក្រោយមក លោក Bennett បានហៅទូរស័ព្ទទៅលោក Zelensky ភ្លាមៗក្រោយពេលចាកចេញពីវិមានក្រឹមឡាំងដោយប្រាប់គាត់ថា “លោកពូទីននឹងមិនសម្លាប់អ្នកទេ! ១០០%”។

លោក Naftali Bennett

ស្របពេលជាមួយគ្នានោះ លោក Bennett បានពណ៌នាលោកពូទីន ថាជាមនុស្សឆ្លាត និងជាអ្នកគាំទ្រជនជាតិជ្វីហ្វ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bennett និយាយថា  មេដឹកនាំរុស្ស៊ីមិនសប្បាយចិត្តទេនៅពេលឈ្មោះលោក Zelensky និងមន្ត្រីរបស់គាត់ផ្សេងទៀតត្រូវបានលើកឡើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ចេញមុខព្រមានខ្លាំងៗទៅលោកខាងលិច រឿងផ្គត់ផ្គង់រថក្រោះឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម