Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ​ត្រៀម​ប្រើមីស៊ីល​អង់គ្លេស​ ​វាយ​ប្រហារ​ឧបទ្វីប​ Crimea

បានផុស

នៅ

យោងតាមប្រភពពីក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងកៀវ ត្រៀមប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង់គ្លេស ដើម្បីវាយប្រហារឧបទ្វីប Crimea។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងជំរុញឲ្យប្រទេសលោកខាងលិច ផ្គត់ផ្គង់យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយព្រមានថា សង្រ្គាមអាចនៅទ្រឹង ប្រសិនបើគ្មានរបស់ទាំងនេះទេនោះ។

កិច្ចពិភាក្សាត្រូវបានគេយល់ថា បានធ្វើឡើងពាក់ព័ន្ធនឹងការផ្តល់មីស៊ីលប្រឆាំងនាវា Harpoon ដែលមានរយៈចម្ងាយ១៥០ម៉ាយល៍ និងមានតម្លៃប្រហែល ១.២លានផោន។

លោក Volodymyr Zelensky

កាសែត The Times រាយការណ៍ថា មីស៊ីលបាញ់ពីដីទៅអាកាស Storm Shadow ដែលមានរយៈចម្ងាយប្រហែល ២៥០ ម៉ាយល៍ និងតម្លៃ ២.២លានផោន ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

ប្រភពការពារជាតិអ៊ុយក្រែនបានប្រាប់កាសែតថា ទីក្រុង កៀវ ត្រៀមប្រើប្រាស់មីស៊ីលទាំងនេះ ដើម្បីវាយប្រហារនៅ Crimea ដែលជាឧបទ្វីបកាត់បញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤។

រឿងនេះកើតឡើង បន្ទាប់ពីមានការព្រមានពីលោក Zelensky ថា មីស៊ីលនឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារ ចូលជ្រៅទៅក្នុងទឹកដីដែលកាន់កាប់។

យ៉ាងណាក្តី មានភាពភ័យខ្លាចថា ប្រសិនបើអ៊ុយក្រែន វាយប្រហារដោយមីស៊ីលឆ្លងព្រំដែនមែននោះ ជម្លោះនឹងកាន់តែរីកធំឡើងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Zelensky សារភាពថា ខ្លួនគាត់ផ្ទាល់ ជាអ្នកបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម