ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញប្រហិតផ្ទុកសារធាតុគីមីហាមឃាត់ ដែលចែកចាយលក់ក្នុងទីផ្សារជាង៤០រួចទៅហើយ
សាលាអន្តរជាតិមួយក្នុងខេត្ត Pathum Thani ប្រទេសថៃ ត្រូវបានគេព្រមានមិនឲ្យយកប្រហិតដែលខ្លួនទើបតែទិញ ទៅធ្វើអាហារថ្ងៃត្រង់សម្រាប់សិស្ស បន្ទាប់ពីមានការវាយឆ្មក់លើរោងចក្រផលិតប្រហិតម៉ាក “Peekaboo”។ នេះបើតាមការបញ្ជាក់ពី មន្ត្រីនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) កាលពីថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ។

មន្ត្រីនិយាយថា ការធ្វើតេស្តដំបូងបានរកឃើញថា ប្រហិត Peekaboo មានផ្ទុកសារធាតុ Borax (បូរ៉ាក់) ដែលត្រូវបានហាមឃាត់។
រោងចក្រនេះបានដំណើរការប្រហែល២ឆ្នាំមកហើយ ដោយអាចផលិតប្រហិតបានរហូតដល់៨០០គីឡូក្រាមក្នុងមួយថ្ងៃ មុនការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈ។

រោងចក្រនេះ បានចែកចាយប្រហិត Peekaboo លក់នៅផ្សារសើមជាង៤០ ក្នុងទីក្រុងបាងកក ខេត្ត Pathum Thani, Nonthaburi និង Samut Prakan។
មន្ត្រី FDA និងប៉ូលិសបានធ្វើសកម្មភាពបន្ទាប់ពីទទួលព័ត៌មានថា រោងចក្រដែលមានទីតាំងនៅស្រុក Khong Luang មួយនេះ មិនគោរពតាមបទប្បញ្ញត្តិផលិតកម្មសុវត្ថិភាពចំណីអាហារ។

រោងចក្រក៏បានប្រើប្រាស់សារធាតុរក្សាទុកអាហារច្រើនហួសហេតុ និងមិនបានធ្វើការត្រួតពិនិត្យគុណភាពផងដែរ។
ក្រុមមន្ត្រីរឹបអូសបានសាច់ប្រហិតជាង៣០បាវ សាច់ជ្រូកនិងសាច់មាន់១៣គីឡូក្រាម កញ្ចប់សារធាតុគីមីសម្រាប់ការធ្វើឲ្យចំណីអាហារទុកបានយូរ និងម៉ាស៊ីនធ្វើប្រហិតចំនួន៣ដែលមានសាច់ប្រហិតនៅក្នុងនោះ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ ចុះបិទរោងចក្រផលិតសាច់ប្រហិត-សាច់ជ្រូក បន្ទាប់ពីរកឃើញផ្ទុកសារធាតុរក្សាទុកលើសស្តង់ដារ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


