ព័ត៌មានអន្ដរជាតិ
ថៃចាប់បានថ្នាំញៀនជាង៦លានគ្រាប់ក្បែរតំបន់ត្រីកោណមាស
ថ្នាំញៀនចំនួន ៦,៤ លានគ្រាប់ ត្រូវបានកម្លាំងយោធាដែលល្បាតតាមដងទន្លេមេគង្គ ក្បែរៗតំបន់ត្រីកោណមាស បង្ក្រាបបាន ខណ:ដែលមានមនុស្សមួយក្រុមកំពុងជញ្ជូនយកមកដាក់ក្បែរច្រាំងទន្លេដើម្បីលើកឡើងលើកាណូត។
ការបង្ក្រាបដោយកម្លាំងកងរយលេខ២១ នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ នៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំវៀង ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃើញមនុស្សមួយក្រុមកំពុងជញ្ជូនការ៉ុងបម្រុងឡើងទៅលើកាណូតទេសចរណ៍របស់ក្រុមហ៊ុនឯកជនមួយ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានរំកិលចូលទៅក្បែរស្រាប់តែកាណូតនោះបានបើកយ៉ាងលឿនដើម្បីរត់គេច ឯមនុស្សខ្លះដែលឡើងទូកមិនទាន់ក៏បានលោតចូលទឹកហែលគេចចូលទីងងឹតបាត់ស្រមោលអស់។

នៅទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ដែលទំនងទើបនាំចេញមកពីតំបន់ត្រីកោណមាស ចំនួន ៣២ការ៉ុង ដែលក្នុងមួយការ៉ុងមានថ្នាំញៀនចំនួន ២០ មុឺនគ្រាប់ សរុបថ្នាំញៀនក្នុងការបង្ក្រាបនេះបានចំនួន ៦លាន ៤សែន គ្រាប់ ដោយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមេក្លោងដែលនៅពីក្រោយខ្នងក្នុងករណីនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


