ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងតាមដានជនជាតិអាមេរិក ១០នាក់ ពាក់ព័ន្ធការបង្កើតអាវុធជីវសាស្ត្រ នៅអ៊ុយក្រែន (មានវីដេអូ)
ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី លោក Alexander Bastrykin បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសកាលពីដើមសប្តាហ៍នេះថា គណៈកម្មាធិការស៊ើបអង្កេតនេះ កំពុងស្វែងរកពលរដ្ឋអាមេរិកចំនួន១០នាក់ និងមន្ត្រីមួយចំនួននៃក្រសួងការពារជាតិអ៊ុយក្រែន ដោយសារពួកគេជាប់ពាក់ព័ន្ធក្នុងការបង្កើតអាវុធជីវសាស្ត្រនៅលើទឹកដីអ៊ុយក្រែន។

យោងតាមលោក Bastrykin, ក្រសួងនៅតែបន្តប្រមូល និងចងក្រងឯកសារព័ស្តុតាងនៃការរំលោភរបស់អ៊ុយក្រែន លើអនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត និងការស្តុកទុកអាវុធបាក់តេរី (ជីវសាស្ត្រ) និងមានជាតិពុល និងលើការបំផ្លិចបំផ្លាញរបស់ពួកគេ។
លោក Bastrykin បន្តថា “នាពេលបច្ចុប្បន្ននេះ ពលរដ្ឋអាមេរិកជាង១០នាក់ ក៏ដូចជាមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនមួយចំនួនផងដែរ កំពុងត្រូវបានតាមដានសម្រាប់ការជាប់ពាក់ព័ន្ធក្នុងកម្មវិធីជីវសាស្ត្រ”។

លោកបានពន្យល់ថា ប្រភពនៃព័ស្តុតាងសំខាន់រហូតមកដល់សព្វថ្ងៃនេះ នៅតែជាទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី ដែលទទួលបានក្នុងអំឡុងប្រតិបត្តិការយោធាពិសេស ក៏ដូចជាលទ្ធផលនៃសកម្មភាពប្រតិបត្តិការ និងការស៊ើបអង្កេតផងដែរ។
កាលពីខែកក្កដាកន្លងទៅ លោក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបង្ហាញរបាយការណ៍មួយដែលបង្ហាញថា បើយោងតាមបណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្ត្រជាង៣០ ត្រូវបានបង្កើតឡើងនៅលើ ទឹកដីអ៊ុយក្រែន។

យោងតាមរបាយការណ៍នោះ ទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងការពារ (DTRA) បានបញ្ជាឲ្យអនុវត្តការងារនេះ។ តាមការបញ្ជាក់ពីក្រសួងការពារជាតិ សកម្មភាពនេះត្រូវបានអនុវត្តតាមទិសដៅសំខាន់ៗចំនួនបី៖ ១.គឺការត្រួតពិនិត្យស្ថានភាពជីវសាស្ត្រ ២.ការជ្រើសរើស និង៣.គឺការផ្ទេរវីរុសបំប្លែងខ្លួននិងសម្ភារជីវៈ ទៅក្នុងតំបន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ទៅអ៊ុយក្រែនម្សិលមិញ លោក Biden ប្រកាសផ្តល់ជំនួយបន្ថែម ៥០០លានដុល្លារឲ្យ ទីក្រុង កៀវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


