ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្អួតអាវុធមានឥទ្ធិពលបំផុតលើពិភពលោក
ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលហាក់ដូចជាមីស៊ីល Ballistic បាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី នៅឯក្បួនព្យុហយាត្រាមួយកាលពីយប់មិញនេះ។

ការបង្ហាញសាច់ដុំយោធានេះបានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបញ្ចប់កិច្ចប្រជុំនយោបាយរយៈពេលជាងមួយសប្តាហ៍។
រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មេដឹកនាំ គីម ជុងអ៊ុន ញញឹមនិងបក់ដៃនៅពេល គាត់មើលក្បួនដង្ហែរនៅទីលាន គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។

ព្យុហយាត្រានេះមាន ទាហានដើរហែក្បួនជាជួរក៏ដូចជាសព្វាវុធយោធាជាច្រើន រួមមានរថក្រោះនិងជើងទម្របាញ់រ៉ុកកែតផងដែរ។
នៅចុងបញ្ចប់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រភេទថ្មីនិង SLBM ត្រូវបានរថយន្តដឹកចូលមកក្នុងទីលាន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា “អាវុធដែលមានឥទ្ធិពលបំផុតរបស់ពិភពលោកគឺ មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក បានចូលដល់ទីលានហើយបង្ហាញពីកម្លាំងដ៏ខ្លាំងក្លានៃកម្លាំងប្រដាប់អាវុធបដិវត្ត”។
ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង SLBM ជាច្រើនគ្រាប់ចេញពីក្រោមទឹកហើយក្រុមអ្នកវិភាគនិយាយថា ពួកគេកំពុងស្វែងរកការអភិវឌ្ឍនាវាមុជទឹកប្រតិបត្តិការមួយគ្រឿង ដើម្បីដាក់មីស៊ីលទាំងនោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅជាប់ព្រំដែនចិនដើម្បីរារាំងមនុស្សមិនឲ្យចូលមកចម្លងជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


