Connect with us

ព័ត៌មានអន្ដរជាតិ

Update៖ រកឃើញអ្នកស្លាប់៣នាក់និងរបួស២៤នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូនេស៊ី​

បានផុស

នៅ

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១៥ខែមករានេះថា មនុស្ស៣នាក់បានស្លាប់និង២៤នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារកោះ Sulawesi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ៦គីឡូម៉ែត្រ ភាគឦសានក្រុង Majene ជាមួយជម្រៅ១០គីឡូម៉ែត្រ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាពលរដ្ឋរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាពបន្ទាប់ពីការរញ្ជួយដីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានបង្កឲ្យមានការព្រមានពីរលកយក្សស៊ូណាមិទេ ប៉ុន្តែវាមានការរង្គើខ្លាំងក្លារយៈពេលប្រហែល៧វិនាទី។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា សណ្ឋាគារមួយនិងការិយាល័យអភិបាលខេត្ត West Sulwesi ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

គួរបញ្ជាក់ថា ដោយសារតែមានទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូនេស៊ីតែងតែរងការវាយប្រហារដោយការរញ្ជួយដី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម